រាជរដ្ឋាភិបាលទម្លាក់លុយជាង២លានដុល្លារ ឲ្យគ្រឹះស្ថានអង្គរចាយតាមរយៈក្រសួងទេសចរណ៍

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​ទម្លាក់​លុយ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​ ឲ្យ​គ្រឹះស្ថាន​អង្គរ​(Angkor​ Enterprise)​ ដែល​ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ មាន​ភារកិច្ច​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​ សម្រាប់​ចាយវាយ​តាម​រយៈ​ក្រសួងទេសចរណ៍​ ។​

​កាលពី​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​ ១០​ ១៩៦​ ០០០​ ០០០​រៀល​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​ នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦៥(​ឧបត្ថម្ភកធន​)​ ជូន​ក្រសួងទេសចរណ៍​ សម្រាប់​បម្រើ​ឲ្យ​គម្រោង​ចំណាយ​របស់​គ្រឹះស្ថាន​អង្គរ​ ។​

រាជរដ្ឋាភិបាលទម្លាក់លុយជាង២លានដុល្លារ ឲ្យគ្រឹះស្ថានអង្គរចាយតាមរយៈក្រសួងទេសចរណ៍

​គ្រឹះស្ថាន​អង្គរ​ សរសេរ​កាត់​ថា​ "​គ​.​ស​.​អ​"​ ដែល​ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ ឋិត​ក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួងទេសចរណ៍​ និង​ឋិត​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៦​ មាន​ភារកិច្ច​គ្រប់គ្រង​ការ​ប្រមូល​ និង​បង់​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​ បន្តវេន​ពី​ក្រុមហ៊ុន​ Sokha​ Hotel​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ដែល​បាន​លាឈប់​ពី​ការ​បម្រើសេវា​កម្មនេះ​ ។​

រាជរដ្ឋាភិបាលទម្លាក់លុយជាង២លានដុល្លារ ឲ្យគ្រឹះស្ថានអង្គរចាយតាមរយៈក្រសួងទេសចរណ៍

​គ្រឹះស្ថាន​អង្គរ​ (​គ​.​ស​.​អ​)​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​នាយក​ប្រតិបត្តិ​មួយ​រូប​ គឺ​លោក​ លី​ សែ​ និង​ដឹកនាំ​ដោយ​សមាសភាព​ក្រុមប្រឹក្សាភិបាល​ចំនួន​៧​រូប​ រួម​មាន​ ៖​ ១-​ឯកឧត្តម​ ឈ​ន​ សុភាព​ តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​ប្រធាន​,​ ២-​ឯកឧត្តម​ សុង​ តុង​ហាប់​ តំណាង​ក្រសួងទេសចរណ៍​ ជា​អនុប្រធាន​,​ ៣-​ឯកឧត្តម​ បួន​ លឹ​ម​ហេង​ តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​សមាជិក​,​ ៤-​ឯកឧត្តម​ អ៊ុ​ន​ ទឹម​ តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ជា​សមាជិក​,​ ៥-​ឯកឧត្តម​ សុខ​ សង្វា​ (​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​)​ ជា​សមាជិក​,​ ៦-​លោក​ លី​ សំរឹទ្ធ​ តំណាង​សាលាខេត្ត​សៀមរាប​ ជា​សមាជិក​ និង​៧-​តំណាង​បុគ្គលិក​នៃ​ គ​.​ស​.​អ​ ជា​សមាជិក​ ។​

រាជរដ្ឋាភិបាលទម្លាក់លុយជាង២លានដុល្លារ ឲ្យគ្រឹះស្ថានអង្គរចាយតាមរយៈក្រសួងទេសចរណ៍

​គួរ​រំលឹក​ជូន​ថា​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១៦​ គ្រឹះស្ថាន​អង្គរ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ បាន​ចំនួន​ ៤​ ៦០៥​ ២៨០​ដុល្លារ​អា​មេ​រិ​ក​ និង​ចំណូល​សម្រាប់​ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ទទួល​បាន​ចំនួន​ ៤​ ៨៩០​ ៧០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ដោយឡែក​ ចាប់​ព​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ខាង​មុខ​តទៅ​ តម្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ទាំង​៣​ប្រភេទ​ ត្រូវ​បាន​ដំឡើង​ គឺ​ ៖​ ១-​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​០១​ថ្ងៃ​ មាន​តម្លៃ​៣៧​ដុល្លារ​អា​មេ​រិ​ក​,​ ២-​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​០៣​ថ្ងៃ​ មាន​តម្លៃ​៦២​ដុល្លារ​អា​មេ​រិ​ក​ និង​មាន​សុពលភាព​១០​ថ្ងៃ​ និង​៣-​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​០៧​ថ្ងៃ​ មាន​តម្លៃ​៧២​ដុល្លារ​អា​មេ​រិ​ក​ និង​មាន​សុពលភាព​៣០​ថ្ងៃ​ ដែល​តម្លៃ​ថ្មី​របស់​ប័ណ្ណ​ទាំង​៣​ប្រភេទ​នេះ​ ត្រូវ​បាន​បញ្ចូល​តម្លៃ​បន្ថែមចំនួន​២​ដុល្លារ​អា​មេ​រិ​ករួច​ជា​ស្រេច​ សម្រាប់​បង់​ចូល​និ​ធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ៕​

រាជរដ្ឋាភិបាលទម្លាក់លុយជាង២លានដុល្លារ ឲ្យគ្រឹះស្ថានអង្គរចាយតាមរយៈក្រសួងទេសចរណ៍

Related