Facebook ៖ នៅ​ឆ្នាំ 2098 ចំនួន​គណនី​ខ្មោច​​អាច​នឹង​មាន​ច្រើន​ជាង​អ្នក​នៅ​រស់

កាល​ពី​ពេល​ថ្មីៗ​នេះ​​ ​បាន​ចុះ​ផ្សាយ​​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា “Facebook នឹង​ក្លាយ​ទៅ​ជា​​កន្លែង​បញ្ចុះ​សព​និម្មិត​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក ជាមួយ​នឹង​ចំនួន​គណនី​របស់​អ្នក​ស្លាប់​មាន​ច្រើន​ជាង​អ្នក​នៅ​រស់ ​នៅ​ចុង​សតវត្ស​នេះ” ។

បើ​យោង​តាម​ប្រភព​ដដែល​នេះ​បាន​សរសេរ​ថា សព្វ​ថ្ងៃ​នេះ Facebook មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ជាង 1.5 កោដិ (1.5 ប៊ីលាន) ដែល​អ្នក​ប្រើប្រាស់​ទាំង​អស់​នេះ​នៅ​ឆ្នាំ 2098 នឹង​ស្លាប់​ ដែល​បន្សល់​នូវ​គណនី​ Facebook របស់​ពួកគេ​ (គណនី​ខ្មោច) ។

Facebook ក៏​កំពុង​តែ​ដំណោះ​ស្រាយ​​​បញ្ហា​នេះ​ផង​ដែរ ដោយ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ចង់​ប្រែ​ក្លាយ​គណនី​​ខ្មោច​ទាំង​នោះ​ទៅ​ជា​គណនី​នៃ​ការ​ចង​ចាំ ( Memorialized​ Account) ដែល​មាន​ន័យ​ថា​ Facebook ក្រៅ​ពី​ផល​ប្រយោជន៍​សម្រាប់​អ្នក​នៅ​រស់ វា​ក៏​ជា​​​ផ្នូរ​សិប្បនិម្មិត​​​សម្រាប់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ផង​ដែរ៕​​​​

ប្រែ​សម្រួល ៖ ជលស័យ

  • Facebook ៖ នៅ​ឆ្នាំ 2098 ចំនួន​គណនី​ខ្មោច​​អាច​នឹង​មាន​ច្រើន​ជាង​អ្នក​នៅ​រស់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: