ទិញ​អស់​តែ $0.37 តែ​​នាង​ឲ្យ​លុយ​ធីប​ដល់​ទៅ 500$ រឿង​នៅ​ពី​ក្រោយ​ខ្នង​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត

បុរសអាយុ ៣២ ឆ្នាំម្នាក់ដែលមានឈ្មោះថា Simmons ជាអ្នករត់តុក្នុងភោជនីយដ្ឋាន Applebee’s មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនារីដែលគាត់មិនធ្លាប់ស្គាល់ម្នាក់ ឲ្យលុយធីបដល់គាត់ចំនួន 500$ ខណៈដែលវិក្កយបត្ររបស់នាងអត់តែ 0.37$ តែប៉ុណ្ណោះ។

មូលហេតុដែលនារីឲ្យលុយធីបច្រើនបែបនេះមិនមែនមកពីគាត់ស្រលាញ់អ្នករត់តុម្នាក់នោះទេ ប៉ុន្តែមកពីទង្វើរបស់គាត់តាំងពីថ្ងៃមុន។ បើតាមការចំផ្សាយរបស់ Viral4real បានឲ្យដឹងថាមួយថ្ងៃមុនថ្ងៃទទួលបានលុយធីប Simmons បានចូលទៅទិញទំនិញនៅក្នុងហាងលក់គ្រឿងទេស មួយដោយសារពេលនោះមានមនុស្សជាច្រើនឈររងចាំគាត់ក៏ត្រូវឈររងចាំជាមួយគេ ជាមួយឯងដែរ។ ខណៈពេលកំពុងតែឈររងចាំនោះគាត់បានឃើញស្ត្រីចំណាស់ម្នាក់ដែលកំពុងឈររងចាំដូចជាគាត់ដែរ ប៉ុន្តែទឹកមុខរបស់លោកយាយហាក់មានទុក្ខសោកយ៉ាងខ្លាំង។ ឃើញដូចនេះគាត់ក៏បានជជែកលេងជាមួយលោកយាយបណ្ដើរ ឈររងចាំបណ្ដើរ និងលើកទឹកចិត្តលោកយាយឲ្យរីករាយបណ្ដើរ រហូតដល់វេនពួកគេទាំង ២ ។

នៅថ្ងៃបន្ទាប់ (ថ្ងៃទទួលបានលុយធីប) កូនស្រីរបស់លោកយាយម្នាក់នោះក៏បានមកភោជនីយដ្ឋានដែល Simmons ធ្វើការ រួចកុម្មង់អ្វីតិចតួចញុាំ នៅពេលទទួលបាន Bill នាងក៏ប្រគល់លុយ 0.37$ ដែលនាងត្រូវបង់ រួចប្រគល់លុយធីបឲ្យគាត់ 500$ តែម្ដង។ នារីម្នាក់នោះក៏បានសរសេរពាក្យខ្លះនៅកន្សែងថា ” ថ្ងៃដែលនៅហាងលក់គ្រឿងទេសនោះគឺជាថ្ងៃដែលពិបាកបំផុតសម្រាប់ម្ដាយរបស់នាង ពីព្រោះវាជាថ្ងៃខួប ៣ ឆ្នាំនៃការស្លាប់ឪពុកនាង (ប្ដីលោកយាយ)” នាងបន្តថា “ម្ដាយរបស់ខ្ញុំមិនបានពឹងឲ្យអ្នកជួយនោះទេ ប៉ុន្តែអ្នកបែរជាធ្វើឲ្យគាត់អាចរីករាយនៅថ្ងៃដែលគាត់ពិបាកចិត្តបំផុត ” ៕

  • ទិញ​អស់​តែ $0.37 តែ​​នាង​ឲ្យ​លុយ​ធីប​ដល់​ទៅ 500$ រឿង​នៅ​ពី​ក្រោយ​ខ្នង​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: