តាម​ពិត​កូន​ប្រុស​របស់​លោក​ Jose Morinho គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​របស់​ Messi សោះ​

កាល​ពី​ពេល​ថ្មីៗ​នេះ​កូន​ប្រុស​របស់​លោក​ Jose Mourinho ដែល​មាន​ឈ្មោះ​ថា​ Jose Mourinho Jr ទើប​តែ​បាន​បង្ហោះ​រូប​ភាព​ដែល​បញ្ជាក់​ថា​រូបគេ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​របស់​កីឡាករ​ Lionel Messi និង​ក្លឹប​  Barcelona ។

ដោយ​ក្នុង​រូបភាព​នោះ​រូប​គេ​បាន​ពាក់​អាវ​របស់​ក្រុម​ Barcelona ដោយ​នៅ​ខាង​ក្រោយ​ខ្នង​នៃ​អាវ​មាន​ឈ្មោះ​របស់​កីឡាករ​ Messi ដែល​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​គេ​ទៀត​ផង​ ។ គួរ​បញ្ជាក់​នេះ​មិនមែន​ជា​លើក​ទី​១​ដែល​រូប​គេ​បាន​បង្ហាញ​ថា​ខ្លួន​ជា​គាំទ្រ​របស់​ក្លឹប​ Barcelonaនិង​កីឡាករ​ Messi នោះ​ទេ​ ដោយ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​រូបគេ​ក៏​បាន​សរ​សេរ​ Status អបអរ​ក្រុម​ Barcelona ដែល​បាន​ឈ្នះ​ UEFA Super Cup​ ផង​ដែរ​ដោយ​ក្នុង​ Status នោះ​គេ​បាន​សរសេរ​ថា​ « ក្រុម​ដ៏​ល្អ​បំផុត​ក្នុង​លោក​ជាមួយ​និង​កីឡាករ​ល្អ​បំផុត​…FC Barcelona ! Messi ហើយ​និង​ ពាន​រង្វាន់​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តាម​ពិត​កូន​ប្រុស​របស់​លោក​ Jose Morinho គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​របស់​ Messi សោះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: