​ហេតុផល​ដែល​អ្នក​មិនគួរ​ញ៉ាំ​ទឹក​ក្នុងពេល​កំពុង​ញ៉ាំ​អាហារ​

​ហេតុផល​ដែល​អ្នក​មិនគួរ​ញ៉ាំ​ទឹក​ក្នុងពេល​កំពុង​ញ៉ាំ​អាហារ​

​ភាគច្រើន មនុស្ស​យើង​មាន​ទម្លាប់​មួយ​គឺ​ការ​ញ៉ាំ​ទឹក​ខ្លះ​ក្នុងពេល​កំពុង​តែ​ញ៉ាំ​អាហារ​។ តាមពិតទៅ ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ទម្លាប់​ញ៉ាំ​អាហារ​បែបនេះ​មិន​អាច​ផ្តល់​សុខភាព​ទេ ហើយ​វា​ក៏​ផ្តល់​គ្រោះថ្នាក់​កាន់តែ​ច្រើន​ដល់​រាងកាយ​ជាង​ដែរ​។

​តាម​ការសិក្សា​បង្ហាញថា ការ​ញ៉ាំ​ទឹក​ខណៈពេល​កំពុង​តែ​ញ៉ាំ​អាហារ អាច​មាន​ផល​អវិជ្ជមាន​ជាច្រើន​កើត​មាន​។ ការ​ញ៉ាំ​ទឹក​ច្រើន​ក្នុង​ពេល​ញ៉ាំ​អាហារ អាច​បណ្តាលឲ្យមាន​បញ្ហា​ក្រពះ​ពោះវៀន​បាន​ដូច​ជា ហើម​ពោះ ក្រពះ​កិន​មិនបាន​ល្អ និង​មិន​អាច​បឺត​ស្រូប​ជីវជាតិ​ពី​អាហារ​បាន​គ្រប់គ្រាន់​។

​ចំពោះ​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​វិញ​បានឲ្យដឹងថា យក​ល្អ មិនគួរ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ៣០​នាទី​មុន និង ១​ម៉ោង​ក្រោយ​ញ៉ាំ​អាហារ​។ ករណី​ដែល​ត្រូវតែ​ញ៉ាំ​ទឹក​នោះ អ្នក​គប្បី​ញ៉ាំ​តែ​បន្តិច​បាន​ហើយ​។ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​ម្តង​មួយ​កែវ​ធំ វា​ពិតជា​ទៅ​បន្សាប​អាស៊ីត​របស់​ក្រពះ ដែល​មាន​នាទី​ដ៏​សំខាន់​ក្នុង​ការរំលាយ​អាហារ​បាន​។

បើសិន​ជា​អ្នក​ចង់​ឲ្យ​ក្រពះ​កិន​បានល្អ ចូរ​ទំពារ​អាហារ​យឺត និង​ញ៉ាំ​អាហារ​នៅពេល​ដែល​អ្នក​ស្ថិតក្នុង​ស្ថានភាព​មិន​ប្រញ៉ាប់ប្រញាល និង​កុំ​ញ៉ាំ​ច្រើនៗ​ពេក​។ ទម្លាប់​ញ៉ាំ​អាហារ​បែបនេះ អាច​ជយ​ឲ្យមាន​លំហូរ​ទឹក​ប្រមាត់បាន​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ដល់​ការរំលាយ​អាហារ ព្រមទាំង​បឺត​ស្រូប​ជីវជាតិ​បាន​យ៉ាង​ល្អ​បំផុត​

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។