​ញ៉ាំ​ទឹក​ខ្ញី​រាល់​ព្រឹក ដឹងថា​មាន​អ្វី​កើតឡើង​ចំពោះ​សុខភាព​ទេ​?

​ញ៉ាំ​ទឹក​ខ្ញី​រាល់​ព្រឹក ដឹងថា​មាន​អ្វី​កើតឡើង​ចំពោះ​សុខភាព​ទេ​?

​ខ្ញី​ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​ចាត់ទុក​ថា​ជា​គ្រឿងផ្សំ​អាហារ​មួយ​ប្រភេទ​ផ្តល់​ឱជារ​ស​ឆ្ងាញ់​ជាពិសេស​ចាស់ៗ​តែម្តង ព្រោះ​តែ​វា​មាន​ជាតិ​ហិរ​តិចតួច​ដែល​អាច​ទទួលយក​បាន​។ ជាមួយគ្នានេះដែរ ខ្ញី​ក៏​ត្រូវបាន​មនុស្ស​ជាច្រើន​និយម​ចូលចិត្ត​ក្នុងការ​ធ្វើ​ជា​តែ​ខ្ញី​ញ៉ាំ​ផងដែរ​។

ខ្ញី​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់​ប្រមាណ​ច្រើនជាង ១២​ប្រភេទ​ឯណោះ ហើយ​វា​ក៏​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ជំងឺ​ជាច្រើន​ផងដែរ​។ សារធាតុ​ដែលមាន​ក្នុង​ខ្ញី​មានដូចជា កាលស្យូម ប្រូតេអ៊ីន ដែក ផូស្វ័​រ ខូលីន វីតាមីន C Inositol វីតាមីន B9 ម៉ង់​ហ្គា​ណាស ស៊ី​លី​កូន និង​វីតាមីន B3 បន្តិចបន្តួច​ទៀតផង​។

​គ្រឿងផ្សំ​ក្នុងការ​ធ្វើ​ទឹក​ខ្ញី​៖
•​    ​ខ្ញី​ស្រស់ ២០០​មី​លី​ក្រាម​
•​    ​ស្ករស ៨០​ក្រាម​
•​    ​ទឹក​មួយ​លីត្រ​
•​    ​ក្រូចឆ្មា​តូច​មួយ​ផ្លែ​

​របៀប​ធ្វើ​
•​    ​ចិត​សំបក​ខ្ញី និង​ហាន់​វា​ជា​ចំណិត​តូចៗ​
•​    ​ចិត​សំបក​ក្រូចឆ្មា ហើយ​ហាន់​វា​ជា​ស្លា​យៗ​
•​    ​កិន​គ្រឿងផ្សំ​ទាំងពីរ​ខាងលើ​ឲ្យ​សព្វ​ល្អ ហើយ​លាយ​ទឹក​មួយ​លីត្រ​ចូល​ផង​
•​    ​ក្រោយ​ពី​កិន​សព្វ​ហើយ ចូរ​ទុក​វា​ចោល ពីរ​បី​ម៉ោង ឬ​មួយ​យប់​សិន​
•​    ​អ្នក​អាច​ចាក់​ចម្រាញ​យក​តែ​ទឹក​វា​សុទ្ធ​ចេញ​បាន​ហើយ រួច​ចាក់​ស្ករស​ដើម្បី​ឲ្យ​វា​ផ្អែម​ល្មម​បាន​ហើយ
•​    ​នៅ​ពេល​អ្នក​អ្នក​អាច​ញ៉ាំ​វា​បាន​ហើយ បើសិនជា​ញ៉ាំ​មិន​អស់ អាច​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹកកក​បាន​

​ចំពោះ​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ខ្ញី​នៅ​ព្រឹក​ឡើង​បែប​នេះ​រាល់ថ្ងៃ​អាច​នឹង​ជំរុញ​ដល់​សុខភាព​ច្រើន​ដូចជា​៖
•​    ​ប្រឆាំង​ការ​រលាក​
•​    ​ពង្រឹង​ដល់​របត់​ឈាម​រត់​
•​    ​សម្រួល​ដល់​ការរំលាយ​អាហារ​
•​    ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
•​    ​បំបាត់​ការឈឺចាប់​
•​    ​បង្ការ​ជំងឺមហារីក​
•​    ​ការពារ​ពី​ជំងឺ​ភ្លេចភ្លាំង​
•​    ​បន្ថយ​សម្ពាធ​ឈាម​
•​    ​បន្ថយ​ការឈឺចាប់​ដោយសារ​ការ​មក​រដូវ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។