Godin ៖ Barcelona ឈ្នះ​ La Liga ឈឺ​ចាប់​តិច​ជាង​ Real Mardid ឈ្នះ​

យើងឃើញថាម្ចាស់ជើងឯក La Liga នៅរដូវកាលនេះបានធ្លាក់ទៅលើដៃរបស់ក្លឹប FC Barcelona ក្រោយមានការប្រជែងគ្នាយ៉ាងខ្លាំងជាមួយ Real Madrid ។ ស្របជ័យជំនះរបស់ Barcelona ខ្សែការពារមួយរូបរបស់ក្លឹប At Madrid គឺកីឡាករ Diego Godin បានលើកឡើងថា Barcelona ឈ្នះគឺមានអារម្មណ៍ថាឈឺចាប់តិចជាង Real Madrid ឈ្នះ ។

ដោយ Godin បាននិយាយថា « ពេល Barcelona ឈ្នះពានពួកយើងគឺមានអារម្មណ៍ឈឺចាប់ ប៉ុន្តែបើសិន Real Madrid ឈ្នះយើងអាចមានអារម្មណ៍ចាប់ជាងនេះទៅទៀត ព្រោះក្លឹបយើងទាំង២ស្ថិតនៅក្នុងទីក្រុង Madrid តែមួយ ដែលអាចនិយាយបានក្លឹបទាំង២ជាគូប្រជែងដ៏សំខាន់ » ។

Godin បន្តថា « ខ្ញុំមានការគោរពចំពោះ Real Madrid ហើយការនិយាយរបស់ខ្ញុំមិនមែនន័យថាស្អប់ Real Madrid នោះទេ ប៉ុន្តែពួកយើងគ្រាន់តែមានមហិច្ឆតាចង់ឈ្នះពួកគេប៉ុណ្ណោះ » ។

យ៉ាងណាក្រៅពីនិយាយពាក់ព័ន្ធការឈ្នះពាន La Liga កីឡាករ Godin ក៏បានលើកឡើងពីប្រកួតផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Champion League រវាង AT Madrid និង Real Madrid នាថ្ងៃទី២៨ខែឧសភាខាងមុខនេះផងដែរ ។

Godin បានលើកឡើងថា « យើងធ្លាប់បរាជ័យក្រោមដៃ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League កាលពីឆ្នាំ២០១៤ ។ តែយ៉ាងណាយើងទទួលបានមេរៀនជាច្រើនពីការប្រកួតនោះ ដូចនេះយើងដឹងពីរបៀបត្រូវលេងជាមួយ Real Madrid យ៉ាងម៉េច» ។

Godin បន្តថា « ពួកយើងនឹងរៀបចំយុទ្ធសាស្ត្រដែលល្អដើម្បីត្រៀមប្រយុទ្ធជាមួយ Real Madrid នៅទីក្រុង Milan វានិងជាប្រកួតដ៏អស្ចារ្យនឹងស្វិតស្វាញបំផុតសម្រាប់ក្រុមទាំង២ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ