ហេតុ​​ផល​ ៥​​យ៉ាង​​ធ្វើ​ឲ្យ​ស្បែក​ហ្រ្វាំង​ថ្មី​​របស់​រថយន្ត​ជាន់​មិន​ស៊ី​

ហ្វ្រាំង​រថយន្ត​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ឈប់​ និង​បន្ថយ​ល្បឿន ។ ប្រសិន​បើ​ហ្វ្រាំង​ជាន់​មិន​ស៊ី​ទេ​ប្រាកដ​ណាស់​​ថា​ វា​អាច​ប្រឈម​ទៅ​នឹង​ឧបទ្ទវ​ហេតុ​ផ្សេងៗ​ ដូចជា​បុក​ទង្គិច​បង្ក​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់ ​ឬ​រង​របួស​ ខូត​ខាត​សម្ភារៈ​ដោយ​អន្លើ ។ ដោយ​ហេតុ​ដូច្នេះ​ប្រសិន​បើ​រថយន្ត​​របស់​អ្នក​ទើប​តែ​ផ្លាស់​ស្បែក​ហ្វ្រាំងថ្មី​តែ​ ជាន់​ពីរ​ បី​ដង ហើយ​នៅ​តែ​មិន​ស៊ី​នោះ​បណ្តាល​មក​​ពី​​មូល​ហេតុ​៥​ចំណុច​ដែល​យើង​ខ្ញុំ​សូមជមា្រប​ជូន​ដូច​តទៅ​ ៖

1-ការលៃតម្រូវស្បែកហ្វ្រាំងមិនត្រឹមត្រូវ
នៅ​ពេល​ដែល​រថយន្ត​របស់​លោក​អ្នក​ ផ្លាស់​ប្តូរ​ស្បែក​ហ្វ្រាំង​ថ្មី​ ហើយ​ជាង​លៃ​តម្រូវ​ដាក់​ មិន​បាន​ត្រឹម​ត្រូវ​ទេ​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​ស្បែក​ហ្វ្រាំង​ចាប់​មិន​ស៊ី​ទេ​ ។ ករណី​នេះ​លោក​អ្នក​ត្រូវ​តែ កែ​សម្រួល​ហ្វ្រាំង​ឡើង​វិញ ពិនិត្យ​ពិច័យ​ឲ្យ​បាន ត្រឹម​ត្រូវ​ និង​ជាន់​សាក​ល្បង​បើ​ឃើញ​ថា​បាន​ការ​ហើយ​ទើប​យក​រថយន្ត​របស់​អ្នក​មក​ធ្វើ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​បាន​ ។​

2-ស្ទះទុយោតម្រងប្រេងហ្វ្រាំង
ក្រៅ​ពី​ការ​លៃ​តម្រូវ​ស្បែក​ហ្វ្រាំង​ថ្មី​មិន​ បាន​ត្រឹម​ត្រូវ​ហើយ​នោះ ការ​កក​ស្ទះ​ទុយោប្រេង​ ហ្វ្រាំង​ក៏​ជា​បញ្ហា​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​ដែរ​ ។ អ្នក​ប្រើ​ប្រាស់​រថយន្ត​ទាំង​ឡាយ​ត្រូវ​ឲ្យ​មាន​ភាព ​រស់រវើក​ និង​រវៀស​រវៃ​ក្នុង​ការ​ត្រួត​ពិនិត្យ​គ្រឿង​ ក្រៅ​ទាំង​អស់​នេះ ​ពោល​គឺ​បើ​កាល​ណា​ទុយោ​ប្រេង​ ហ្វ្រាំង​មាន​ការ​កកស្ទះ ​ឬ​លេច​ធ្លាយ​ចេញ​មក​ក្រៅ​ ដោយ​ប្រការ​ណា​មួយប្រេង​ហ្វ្រាំង​មិន​អាច​ជ្រាប​ ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ហ្វ្រាំង​ ដែល​នេះ​គឺ​ជា​ហេតុ​ បណ្តាល​ឲ្យ​ជាន់​ហ្វ្រាំង​រអិល​ មិនស៊ី ​មិន​ជាប់​បើ ​ទោះ​បីជា​លោក​អ្នក​ផ្លាស់​ប្តូរ​ថ្មី​ក៏​ដោយ​ ។

3-ខ្វះប្រេងហ្វ្រាំងក្នុងក្រឡហ្វ្រាំង
ក្រឡ​ប្រេង​ហ្វ្រាំង​មាន​មុខងារ​ផ្ទុក ​និង ​ជួយ​សម្រួល​ដល់​ដំណើរ​ការ​របស់​ហ្វ្រាំង​ ។ ប្រសិន​បើ​ប្រេង​ហ្វ្រាំង​ដែល​ផ្ទុក​ក្នុង​ក្រឡ​​មាន​មិនគ្រប់​គ្រាន់​ ឬ​មិន​គ្រប់​កម្រិត​ទេ​នោះ​វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​បូម ​របស់​ហ្វ្រាំង​ចូល​ខ្យល់​ ដែល​នាំ​ឲ្យ​មាន​ដំណើរ​ការ​ មិន​ស្រួល​ និង​ក៏ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ហ្វ្រាំង​ រថយន្ត​ជាន់​មិន​ស៊ី​ដែល​ជា​លក្ខណៈ​ខុស​ប្រក្រតី​ ។

4-មានខ្យល់ក្នុងទុយោហ្វ្រាំង
ប្រព័ន្ធហ្វ្រាំង​ដែល​បំពាក់​នៅ​លើ​រថយន្ត​ ភាគ​ច្រើន​ជា​ប្រភេទ​ហ្វ្រាំង​បូម ​ប្រសិន​បើ​ទុយោ ​ប្រេង​មាន​ខ្យល់​ចូល​វា​នឹង​ធ្វើ​ឲ្យ​ហ្វ្រាំង​ជាន់​ទៅ​ធូរ​ រលុង​ហាក់​ដូច​ជា​ជាន់​ទៅ​ដាច់​ហ្វ្រាំង​ ពី​ព្រោះ ​ប្រព័ន្ធ​បូម​មិន​មាន​លក្ខណៈ​បិទ​ជិត​ល្អ​ ។ បញ្ហា​ខ្យល់​ចូល​នេះ​អាច​បណ្តាល​​ឲ្យ​រថយន្ត​ជួប​នឹង​គ្រោះ​ថ្នាក់​ ញឹក​ញាប់​បំផុត​ ។

5-ម៉ូទ័រចែកចាយប្រេងមានបញ្ហា
ម៉ូទ័រ​ចែក​ចាយ​ប្រេង​ហ្វ្រាំង​មាន​តួនាទី​ច្រើន​ និង​សំខាន់​បំផុត​ក្នុង​ការ​ចែក​ចាយ​ប្រេង​ហ្វ្រាំង​ទៅ​ ដល់​កង់​ទាំង​ ៤​ ។​ បើ​ម៉ូទ័រ​ចែក​ចាយ​ប្រេង​ហ្វ្រាំង​ធ្វើការ​មិន​បាន​ល្អ​ និង​មិន​ស្មើ​គ្នា​ទេ​នោះ​វា​នឹង​ធ្វើ​ ឲ្យ​គាំង​ដុំ​ហ្វ្រាំង​ ឬ​ជាន់​ហ្វ្រាំង​មិន​សូវ​ស៊ី​ជា​ដើម​ ។​ ដោយ​ហេតុ​ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​ឧស្សាហ៍​យក​​រថយន្ត​​ទៅ​ឲ្យ​ជាង​ជំនាញ​ត្រួត​ពិនិត្យ​ប្រេង​ក្នុង​ក្រឡ​ហ្វ្រាំង​ និង​ត្រូវ​ព្យាយាម​ពិនិត្យ​មើល​កុំ​ឲ្យ​ប្រេង​ ស្រក​ហួស​កម្រិត​កំណត់ ​៕

  • ហេតុ​​ផល​ ៥​​យ៉ាង​​ធ្វើ​ឲ្យ​ស្បែក​ហ្រ្វាំង​ថ្មី​​របស់​រថយន្ត​ជាន់​មិន​ស៊ី​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: