លក្ខណៈ ៨ យ៉ាង​របស់​បុរស​ដែល​នារី​មិន​ចង់​នៅ​ក្បែរ​

តើ​អ្នក​ដែល​មាន​ចម្ងល់​ថា ហេតុ​អ្វី​មនុស្ស​ស្រី​តែង​តែ​ចង់​គេច​ចេញ​ពី​ខ្លួន​អ្នក ជា​ពិសេស​បន្ទាប់​ពី​ បាន​ណាត់​ជួប​គ្នា​លើក​ដំបូង? អ្នក​ប្រហែល​ជា​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ ព្រោះ​វា​អាច​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​នារី​មិន​ចង់​នៅ​ក្បែរ​រូប​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​លក្ខណៈ ​៨ យ៉ាង​របស់​បុរស​ដែល​នារី​មិន​ចង់​នៅ​ក្បែរ​។​

១. បុរស​ដែល​សោះ​អង្គើយ​នឹង​ស្ត្រី ៖ បុរស​ប្រភេទ​នេះ តែង​តែ​សោះ​អង្គើយ​នឹង​ស្ត្រី​ភេទ ព្រម​ទាំង​ បញ្ចេញ​លក្ខណៈ​អវិជ្ជមាន​ទៅ​កាន់​ស្ត្រី​ភេទ តាម​រយៈ​អាកប្បកិរិយា​មិន​សមរម្យ និង​ការ​ប្រើ​ពាក្យ​សម្ដី​ មើល​ងាយ​ជា​ដើម​។​

២. បុរស​ដែល​គិត​ថា​ខ្លួន​ឯង​ត្រឹម​ត្រូវ​ល្អ​រហូត ៖ បុរស​ប្រភេទ​នេះ​ចូល​ចិត្ត​វិនិច្ឆ័យ​អ្នក​ដទៃ ព្រម​ទាំង​ ចូល​ចិត្ត​ប្រាប់​អ្នក​ដទៃ​ឲ្យ​ធ្វើ​តាម​ខ្លួន។ ប្រសិន​បើ​គេ​ណាត់​ជួប​ជាមួយ​នារី​ណា​ម្នាក់ គេ​មិន​ស្ទាក់​ស្ទើរ​ ក្នុង​ការ​ណែនាំ​ប្រាប់​ឲ្យ​នារី​ម្នាក់​នោះ​ធ្វើ​នេះ​ធ្វើ​នោះ មិន​ត្រូវ​ធ្វើ​បែប​នេះ​បែប​នោះ តាម​គេ​ឡើយ​។​

៣. បុរស​ដែល​ចូល​ចិត្ត​នាំ​ឈ្លោះ ៖ បុរស​ប្រភេទ​នេះ ចូល​ចិត្ត​នាំ​រឿង​ឈ្លោះ ហើយ​តែង​តែ​ធ្វើ​ឲ្យ​ ការ​ជជែក​លេង​ផ្អែម​ល្ហែម​ទៅ​ជា​ការ​ប្រកែក​ដេញ​ដោល។ នៅ​ពេល​ដែល​គេ​ជជែក​លេង​ជាមួយ​នារី​ ណា​ម្នាក់ គេ​តែង​តែ​ធ្វើ​ឲ្យ​នារី​ម្នាក់​នោះ​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​តែ​ជជែក​ដេញ​ដោល​គ្នា ច្រើន​ជាង​គេ ​ជជែក​គ្នា​លេង​ដោយ​ផ្អែមល្ហែម​ ដែល​ការណ៍​នេះ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ទើស​ទាល់​យ៉ាង​ខ្លាំង​។

៤. បុរស​ដែល​កំណាញ់​ម៉ៅស្វិត ៖ បុរស​ប្រភេទ​នេះ អញ្ជើញ​នារី​ញុំា​អាហារ ក៏​ប៉ុន្តែ​សុំ​អោយ​ចេញ​ លុយ​រៀង​ខ្លួន។ គេ​មិន​ដែល​ហ៊ាន​ចំណាយ​ទិញ​របស់​ល្អ​អោយ​នារី​ឡើយ​ ហើយ​តែង​តែ​ឲ្យ​នាង​ជ្រើសរើស យក​របស់​ណា​ដែល​មាន​តម្លៃ​ថោក។ គេ​ធ្វើ​ឲ្យ​នារី​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​មាន​បញ្ហា​រឿង​លុយ​កាក់។

៥. បុរស​ចិត្ត​រាយ​មាយ ៖ បុរស​ប្រភេទ​នេះ​តែង​តែង​សម្លឹង​មើល ឬ​ក៏​ចែ​ចង់​នារី​ដទៃ ទោះ​បី​ជា​ គេ​កំពុង​តែ​នៅ​ជាមួយ​នារី​ម្នាក់​ទៀត​ក៏​ដោយ ឬ​ពេល​ខ្លះ​គេ​ថែម​ទាំង​អួត​ប្រាប់​នារី​ពី​ការ​ដែល​គេ​ធ្លាប់​មាន​ សង្សារ​ច្រើន​ទៀត​ផង។

៦. បុរស​ក្រ​អើត​ក្រ​ទម ៖ បុរស​ប្រភេទ​នេះ​មាន​អំនួត​ខ្លាំង វាយ​ឬក​ធំ ព្រម​ទាំង​ប្រកាន់​ អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​អ្នក​ដែល​គេ​យល់​ថា​ទាប​ជាង​រូប​គេ​។​

៧. បុរស​ដែល​ឲ្យ​នារី​អាច​ដឹង​ជា​មុន​ពី​លក្ខណៈ និង​ការ​គិត​របស់​ខ្លួន ៖ ឧទាហរណ៍ បុរស​ដែល​ ធ្វើ​ឲ្យ​នារី​អាច​ដឹង​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​មាន​ប្រតិកម្ម​តប​ត​ចំពោះ​គ្រប់​រឿង​ដែល​ខ្លួន​យល់​ថា មិន​ស្រប​នឹង​ ក្បួន​ច្បាប់​ទម្លាប់ ហើយ​ដឹង​ថា​ខ្លួន​នឹង​មិន​ធ្វើ​អ្វី​មួយ​ដែល​ខុស​គេ ព្រម​ទាំង​មិន​ចេះ​ធ្វើ​អោយ​នារី​ មាន​ការ ភ្ញាក់​ផ្អើល​ផង​ដែរ។ នារី​អាច​នឹង​ចូល​ចិត្ត​បុរស​ ដែល​គេ​ពិបាក​នឹង​ប៉ាន់​ស្មាន​ពី​ការ​គិត​របស់​បុរស​នោះ ច្រើន​ជាង បុរស​ដែល​នាង​អាច​ប៉ាន់​ស្មាន​ដឹង​ពី​រាល់​ការ​គិត និង​លក្ខណៈ​របស់​បុរស​នោះ​។

៨. បុរស​ដែល​ទាម​ទារ​ការ​ចាប់​អារម្មណ៍ និង​ការ​លួង​លោម ៖ បុរស​ប្រភេទ​នេះ​ចូល​ចិត្ត​បង្ហាញ​ អារម្មណ៍​របស់​ខ្លួន​អោយ​នារី​បាន​ដឹង ព្រម​ទាំង​ជា​បុរស​ដែល​មាន​ភាព​មិន​ច្បាស់​លាស់​លើ​ខ្លួន​ឯង​ ទាម​ទារ​ការ​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ទំនាក់​ទំនង​របស់​ខ្លួន ការងារ និង​មិត្តភាព​។

ប្រែ​សម្រួល ៖ សុផានី
ប្រភព ៖

  • លក្ខណៈ ៨ យ៉ាង​របស់​បុរស​ដែល​នារី​មិន​ចង់​នៅ​ក្បែរ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: