យល់ដឹងខ្លះ​ៗអំពីជំងឺ​បាក់​ទឹក​ចិត្ត

ភាព​បាក់​ទឹក​ចិត្ត​(Depression)គឺ​ជា​បញ្ហា​ផ្លូវ​ចិត្ត​ដែល​មនុស្ស​ទូទៅ​ឧស្សាហ៍​ជួប​ប្រទះ​ជា​ញឹក​ញាប់​។ហើយ​នៅ​ក្នុង​កម្រិត​ណា​មួយ​គ្រាន់​តែ​ជា​សភាព​ធម្មតា​ប៉ុន្តែ​បើ​ភាព​ធ្លាក់​ទឹក​ចិត្ត​ចាប់​ផ្ដើម​ចូល​មក​រំខាន​ដល់​ការរស់​នៅ​ឬអាច​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​​ធ្ងន់ធ្ងរ​នោះ​វា​និង​ក្លាយ​ទៅ​ជា​ជំងឺ​។ជំហាន​ដំបូង​នៃ​ជំងឺ​នេះ​គឺ​មាន​អារម្មណ៍​ធ្លាក់​ចុះ ព្រួយបារម្មណ៍​ច្រើន ឆាប់​អន់​ចិត្ត ការ​ឆ្អែត​ចិត្ត និង​ពិបាក​ចិត្ត​ខ្លាំង​ដែល​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប​ក្នុង​ពេល​ណា​មួយ​ក្នុង​ជីវិត​។

-អាការៈ​ខាង​ក្រៅ​​នៃ​ជំងឺ

អ្នក​ជំងឺ​មាន​ចរិត​លក្ខណៈ​មិន​យកចិត្ត​ទុកដាក់​ដល់​ការ​រៀបចំ​ខ្លួន​ប្រាណ​និង​ការ​ស្លៀក​ពាក់​។ទម្រង់​មុខ​មាន​សភាព​កែម​នៃ​រង្វះ​មាត់​ធ្លាក់​ចុះ​ក្រោម​។ភ្នែក​មិន​សូវ​ព្រិច ស្មា​ធ្លាក់​ចុះ​និង​ក្បាល​អោន​ទៅ​មុខ​បន្តិច​ហើយ​ភ្នែក​សម្លឹង​ទៅ​ក្រោម​និង​ចលនា​នៃ​កាយ​វិការ​ថយ​ចុះ​។ទឹក​មុខ​បង្ហាញ​ពី​ភាព​ធ្លាក់​ទឹកចិត្ត​ បាត់បង់​នូវ​ការ​ចាប់​អារម្មណ៏​ឬ​ភាព​រីករាយ​ ថាមពល​ចុះ​ខ្សោយ​អស់​កម្លាំង សកម្មភាព​ឬ​ការ​និយាយ​ស្ដី​យឺតៗ​មួយ​ៗ មាន​អារម្មណ៏​ថា​ខ្លួន​ឥត​តម្លៃ​ គំនិត​ទុទ្ទិដ្ឋិនិយម​ អស់សង្ឃឹម មាន​គំនិត​ឬ​គម្រោង​សម្លាប់​ខ្លួន មាន​អារម្មណ៏​ថា​ខ្លួន​មាន​ទោស រសាប់រសល់​នៅ​មិន​ស្ងៀម ថប់​អារម្មណ៏ មាន​អារម្មណ៏​មួម៉ៅ​ គេង​មិន​លក់​ឬ​ការ​រំខាន​ដំណេក​ ហូប​មិន​បាន​ ស្រក​ទម្ងន់​ បាត់​បង់​ចំណង់​ផ្លូវភេទ​ រាំង​រដូវ ទល់លាមក ឈឺ​ក្បាល​ឬ​ឈឺ​ពេញ​ខ្លួ​ន​ ពិបាក​ផ្ចង់​អារម្មណ៏​ឬ​អារម្មណ៏​មិន​មូល​ ការ​ចង់​ចាំ​ចុះ​ខ្សោយ​ជា​ដើម​។ប៉ុន្តែ​​អ្នក​ជំងឺ​ខ្លះ​ខិត​ខំ​រក្សា​នូវ​ស្នាម​ញញឹម​ ទោះ​បី​គាត់​មាន​អារម្មណ៏​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ក៏​ដោយ​។​

-ការ​បង្ការ​ទប់​ស្កាត់​និង​ព្យាបាល​

ជំងឺ​បាក់​ទឹក​ចិត្ត​អាច​ទប់​ស្កាត់​បាន​ដោយ​កុំ​គិត​រឿង​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៏​ខ្លាំង​ជ្រុល​ពេក​។​ហើយ​អាច​ព្យាបាល​បាន​ប្រសិន​បើ​អ្នក​យល់​និង​ឆាប់​ដោះ​ស្រាយ​បញ្ចប់​អ្នក​និង​វិល​អាច​វិល​ត្រលប់​មក​សភាព​ប្រក្រតី​វិញ​និង​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ជីវិត​របស់​អ្នក​។ចំពោះ​ករណី​ទុក្ខ​ព្រួយ​របស់​អ្នក​មាន​រយៈពេល​យូរ​និង​ធ្ងន់ធ្ងរ​សូម​ឆាប់​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ពីព្រោះ​ជំងឺ​នេះ​ទុក​យូរ​អាច​បណ្ដាល​ឲ្យ​ក្លាយ​ជា​រោគ​វិកល​ចរិត​បាន​។

សូម​ថែរក្សា​ទាំង​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​របស់​អ្នក​ឲ្យ​បាន​ល្អ​ទើប​ប្រសើរ។

ប្រភព ៖ បរទេស
ប្រែសម្រួល ៖ សំរេច

  • យល់ដឹងខ្លះ​ៗអំពីជំងឺ​បាក់​ទឹក​ចិត្ត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: