ចប់​ហើយ​ PSG អត់​អាច​រក្សា​កំណត់​ឈ្នះ​ពាន​ Ligue 1 ដោយ​មិន​ចាញ់​សូម្បី​តែ​មួយ​ប្រកួត​បាន​ទេ​

ក្លឹប​ Paris Saint Germain ធ្លាប់​បាន​រំពឹង​​ថា​ពួក​គេ​នឹង​ព្យាយាម​រក្សា​កំណត់​ត្រា​មិន​ចាញ់​សូម្បី​តែ​មួយ​ប្រកួត​សោះ​ដើម្បី​លើក​ពាន​រង្វាន់​ Ligue 1នៅ​រដូវ​កាល​នេះ​ ។

តែ​អ្វីៗ​ត្រូវ​បញ្ចប់​ត្រឹម​ការ​ប្រកួត​សប្ដាហ៍​ទី​២៨​ក្នុង​ក្រប​ខណ្ឌ​ Ligue កាល​ពី​យប់​មិញ​ដោយ​ក្លឹប​ PSG បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ដៃ​ក្លឹប​ Lyon ។ ដែល​នេះ​គឺ​ជា​រស​ជាតិ​បរាជ័យ​លើក​ដំបូង​សម្រាប់​ PSG ខណៈ​ការ​ប្រកួត​២៧​សប្ដាហ៍​កន្លង​ទៅ​ក្លឹប​ PSG ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ឈ្នះ​២៣​នឹង​ស្មើ​៤​ប្រកួត​ ។

តែ​យ៉ាង​ណា​ចំពោះ​ម្ចាស់​ពាន​ Ligue1 នៅ​រដូវ​កាល​២០១៥-២០១៦​នេះ​ទំនង​ជា​នៅ​តែ​ជា​ក្លឹប​ PSG ដដែល​ព្រោះ​ពួក​គេ​បច្ចុប្បន្ន​ឈរ​នៅ​កំពូល​តារាង​មាន​៧៣​ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ​២​ Monaco ដែល​មាន​ត្រឹម​៥០​ពិន្ទុ​ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​១០​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល​នេះ​ហើយ​ ។

អត្ថបទ ៖ វិចទ័រ

  • ចប់​ហើយ​ PSG អត់​អាច​រក្សា​កំណត់​ឈ្នះ​ពាន​ Ligue 1 ដោយ​មិន​ចាញ់​សូម្បី​តែ​មួយ​ប្រកួត​បាន​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: