Neymar កំពុង​បញ្ចុះ​បញ្ចូល​កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង​ដ៏​ល្អ​មួយ​រូប​ឲ្យ​ផ្លាស់​មក​លេង​នៅ​ Barcelona

ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona គឺកីឡាករ Neymar Jr បានបង្ហើបឲ្យដឹងថាខ្លួនកំពុងតែព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធវ័យក្មេងរបស់ប្រេស៊ីលមួយរូបគឺកីឡាករ Gabriel Jesus ឲ្យផ្លាស់ទៅលេងនៅក្លឹប Barcelona ជាមួយខ្លួន ។

ដោយ Neymar បាននិយាយប្រាប់ The Goal ថា « ខ្ញុំបានប្រាប់ Gabriel Jesus នឹងកីឡាករប្រេស៊ីលវ័យក្មេងមួយចំនួនទៀតអំពីអារម្មណ៍ពេលលេងនៅ Barcelona ក៏ដូចជាស្ថានភាពនៃទីក្រុងផងដែរ ។ សម្រាប់ Gabriel Jesus គេជាកីឡាករដ៏អស្ចារ្យមួយរូបដែលក្លឹបជាច្រើនចង់បាន វាប្រហែលដល់ពេលដែលគាត់ត្រូវបោះជំហានទៅកាន់ទ្វីបអឺរ៉ុបហើយ ហើយក្លឹប Barcelona គឺត្រៀមស្វាគមន៍គេ » ។

Neymar បន្តថា « ហើយប្រសិនបើគេផ្លាស់ទៅ Barcelona មែនខ្ញុំជឿថាគេនឹងរីករាយព្រោះនោះជាក្លឹបដ៏ធំមួយក្នុងពិភពលោក ហើយគេនឹងរស់នៅក្នុងទីក្រុងដែលមានភាពអស្ចារ្យមួយ » ។

គួរបញ្ជាក់ថាបច្ចុប្បន្នកីឡាករ Gabriel Jesus កំពុងតែលេងនៅក្លឹប Palmeiras ហើយនៅឆ្នាំ២០១៦នេះគេកំពុងធ្វើបានយ៉ាងល្អដោយការបង្ហាញខ្លួន៣០ប្រកួតកន្លងមកគេបានស៊ុតបញ្ចូលទីសម្រេចចំនួន១៩គ្រាប់ ។ ហើយបច្ចុប្បន្នគេនឹង Neymar កំពុងហ្វឹកហាត់ជាមួយកីឡាករប្រេស៊ីលអាយុក្រោម២៣ឆ្នាំផ្សេងទៀតដើម្បីត្រៀមខ្លួនប្រកួត Rio Olympics Games ដែលចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Neymar កំពុង​បញ្ចុះ​បញ្ចូល​កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង​ដ៏​ល្អ​មួយ​រូប​ឲ្យ​ផ្លាស់​មក​លេង​នៅ​ Barcelona已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: