Ronaldo ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្មី​នៅ​ជប៉ុន

កាល​ពី​ថ្ងៃអង្គារ​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Cristiano Ronaldo បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ​ដើម្បី​ថត​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ដែល​ប្រើ​អគ្គិសនី​ដែល​ជំរុញ​សាច់ដុំ​ពោះ​ដើម្បី​ទទួល​បាន​សាច់​ដុំ​៦​កង់ ( six pack ) ។

ឧបករណ៍​នេះ​មាន​ឈ្មោះថា Six Pad ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Aichi ។ យោង​តាម ​Website ​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ឧបករណ៍​នេះ​នឹង​ជួយ​អោយ​អ្នក​ប្រើ​ប្រាស់​អាច​មាន​សាច់ដុំ​ដោយ​មិន​ចាំ​ប្រឹង​ប្រែង​ហាត់​ប្រាណ​យ៉ាង​លំបាក​ ឧបករណ៍​នេះ​អាច​ប្រើ​អំឡុង​ពេល​អាន​សៀវភៅ​ឬ​ក៏​កំពុង​ធ្វើការ​ផ្សេង​ក្នុង​ផ្ទះ​ក៏​បាន ៕

ទស្សនាវីដេអូ ៖

ប្រភព ៖ wsj & Dailymail
ប្រែសម្រួលដោយ ៖ វិចទ័រ

  • Ronaldo ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្មី​នៅ​ជប៉ុន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: