គេង​ជាមួយគ្នា​ពេល​ណា ​ទើប​ឆាប់​មានកូន​? គួរតែ​អាន​អត្ថបទ​នេះ​សិន​!!!

គេង​ជាមួយគ្នា​ពេល​ណា ​ទើប​ឆាប់​មានកូន​? គួរតែ​អាន​អត្ថបទ​នេះ​សិន​!!!

​តើ​អ្នក​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ​មែន​ទេ​? ដូច្នេះ​សួរ​វិញ​ទៀត​ថា តើ​ពេល​វេលា​ណា​ដែល​អ្នក​បាន​គេង​ជាមួយគ្នា​ទៅ​? ដើម្បី​យល់ដឹង​កាន់តែ​ច្បាស់​ថា ពេលវេលា​នៃ​ការ​គេង​ជាមួយគ្នា​ណាមួយ​ស័ក្តិសម​សម្រាប់​ការ​មាន​ផ្ទៃពោះ​បាន​កាន់តែ​លឿន​នោះ សូម​តាមដាន​ដូចតទៅ​៖

​ថ្ងៃ​ដែល​អាច​មាន​ផ្ទៃពោះ​
​ការ​គេង​ជាមួយគ្នា​ក្នុង​ពេលវេលា​ដែល​អាច​មាន​ផ្ទៃពោះ​បាន នឹង​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែខ្លាំង​។ ភាគ​ច្រើន​ថ្ងៃ​ដែល​អាច​មាន​ផ្ទៃពោះ​បាន​គឺ​ស្ថិតនៅ​ចន្លោះ​ថ្ងៃទី ៨ ទៅ​ថ្ងៃ​ទី ១៩​នៃ​វដ្ត​រដូវ​នី​មួយៗ​។

​ព្រលឹម​ស្រាងៗ​
​ដោយ​យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន British Medical Journal បានឲ្យដឹងថា ព្រឹក​ម៉ោង ៥,៤៨​នាទី អាច​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រួមភេទ​។ អ័រម៉ូន​ភេទ​របស់​បុរស តេស្តូ​ស្តេ​រ៉ុន​នឹង​ឡើង​ខ្ពស់​ខ្លាំង​នៅ​ពេល​ព្រឹក ហើយ​កម្លាំង​ថាមពល​របស់​ដៃគូ​ទាំងពីរ​ក៏​ខ្លាំងក្លា​ដែរ​។ ចំពោះ​អារម្មណ៍​ផ្លូវចិត្ត​វិញ ក៏​មិន​មាន​ត្រូវការ​អ្វី​ច្រើន​ដែរ ដូច្នេះ វា​ពិតជា​ពេលវេលា​ដ៏​ល្អ​បំផុត​ហើយ​។

​មុន​ពេល​គេង​
​ថ្វី​បើ​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន​ឡើង​ខ្ពស់​នៅ​ពេល​ព្រឹក​ក៏ដោយ តែ​ការ​រួមភេទ​នៅពេល​មុន​ចូល​គេង​នោះ​ក៏​អាច​បង្កើន​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​បានដែរ​។ ការ​រួមភេទ​មុន​ពេល​ងងុយគេង​បែបនេះ ពិតជា​ផ្តល់​ភាពងាយស្រួល​ដល់​ការ​គេង ហើយ​ក៏​ជំរុញ​ដល់​ការ​រក្សាទុក​មេ​ជីវិត​ឈ្មោល​នៅក្នុង​មាត់ស្បូន​បាន​កាន់តែ​យូរ​ផងដែរ​ក្នុងពេល​គេង​។

​ឧស្សាហ៍​ឈ្លាត​ពេល​
​កាលណា​មនុស្ស​យើង​ចំណាយ​ពេលវេលា​ធ្វើការ​ច្រើន​ម៉ោង និង​មាន​គំនៀប​ពី​សង្គម​ផ្សេងៗ​ច្រើន​ពេក​នោះ ការ​រួមភេទ ឬ​គេង​ជាមួយ​គ្នា​ពិតជា​មិនសូវ​មាន​ទេ ដូច្នេះ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ក៏​ពិបាក​នឹង​កើតមាន​ដែរ​។ ដូច្នេះ​គួរតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ឈ្លាត​ពេល​ពីរដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​គេង​ជាមួយ​គ្នា​ទៅ ហើយ​វា​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​បានដែរ​។

​ថ្ងៃ​ឈប់សម្រាក​
​ស្ត្រេ​សអាច​បណ្តាល​ឲ្យ​ប្រែប្រួល​អ័រម៉ូន​ក្នុង​រាងកាយ​ដែល​រំខាន​ដល់​មុខងារ​ធម្មតា​ដូច​ជា ការ​គេង​មិន​ទៀងទាត់ បញ្ហា​នៃ​ការរំលាយ​អាហារ អស់កម្លាំង ឡើង​ទម្ងន់ ហើយ​វា​សុទ្ធសឹងតែ​ប៉ះពាល់​ដល់​មុខងារ​បន្ត​ពូជ​របស់​ស្ត្រី និង​បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​បុរស​ដោយ​ប្រយោល​បាន​។ ដូច្នេះ​សម្រាប់​ថ្ងៃ​ឈប់សម្រាក អ្នក​គួរតែ​អាច​យក​វា​ដើម្បី​សាង​ភាពស្និទ្ធស្នាល​ជាមួយគ្នា និង​រួម​ភេទ​បាន​ហើយ​បើ​សិន​ពិត​ជា​ចង់​មាន​ផ្ទៃពោះ​ឆាប់ៗ​មែន​នោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។