មើល​វីដេអូ​ពាណិជ្ជកម្ម​មួយ​នេះ​ហើយ​ អ្នក​ប្រាកដ​ជា​ហួស​ចិត្ត​ជាក់​ជា​មិន​ខាន

វីដេអូពាណិជ្ជកម្មថ្មីមួយនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងមានដល់អ្នកខ្លះសើចសប្បាយដោយសារតែវាភាពឆ្នៃប្រឌិតនៃការបង្កើតវីដេអូនេះឡើង តែបើមើលឲ្យមែនទែនទៅវីដេអូនេះក៏មានការរិះគន់ខ្លះផងដែរ ដោយសារតែក្នុងនោះដូចជាមានបង្កប់នូវការរើសអើងពូជសាសន៍ជាដើម ដូចនេះតោះមកមើលជាមួយគ្នាសិន(ពណ៌នានៅខាងក្រោម) ៖

វីដេអូនេះ ដែលជាវីដេអូពាណិជ្ជកម្មរបស់ក្រុមហ៊ុនសាប៊ូជម្រះក្អែលឈ្មោះ Qiaobi Brand laundry detergent ដែលបានធ្វើឲ្យមានការចែកចាយយ៉ាងច្រើនក្នុង Wechat តែយ៉ាងណាមិញ វីដេអូក៏ត្រូវបាន ទទួលការរិះគន់យ៉ាងច្រើនពីអ្នកទស្សនាផងដែរ ដោយផ្អែកលើការនិយាយថា ប្រកាន់ពូជសាសន៍ពណ៌សំបុលជាដើម ព្រោះនារីក្នុងវីដេអូនេះបានដាក់សាប៊ូចូលទៅក្នុងមាត់បុរសស្បែកខ្មៅនោះរួចក៏បោះចូលក្នុងម៉ាស៊ីនបោកខោអាវ ក្រោយមកបន្ទាប់ពីផ្នែកម៉ាស៊ីនដំណើរការរួច ក៏ស្រាប់តែប្តូរពីបុរសស្បែកខ្មៅទៅជាបុរសស្បែកសជនជាតិចិនទៅវិញ ។

គួរបញ្ជាក់ផងដែរ វីដេអូដែលទាក់ទងនឹងការបោកសំលៀកបំពាក់និងពណ៌សម្បុរនេះមិនមែនចេញមកថ្មីនោះទេ គឺធ្លាប់ចេញជាវីដេអូតាំងពី៩ឆ្នាំមុនមកម្ល៉េះ ដោយការនោះមានចំណងជើងថា Coloured is better ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖

  • មើល​វីដេអូ​ពាណិជ្ជកម្ម​មួយ​នេះ​ហើយ​ អ្នក​ប្រាកដ​ជា​ហួស​ចិត្ត​ជាក់​ជា​មិន​ខាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: