Arsenal គ្រោង​នឹង​ផ្ដល់​ប្រាក់​៥០​លាន​អឺរ៉ូ+ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​ឲ្យ​ទៅ​ក្លឹប​មួយ​នៅ​អ៊ីតាលី​ដើម្បី​ប្ដូរ​ខ្សែ​ប្រយុទ្ធ​ដែល​ជា​ Top Scorer ក្នុង​ក្របខណ្ឌ​ Serie A រដូវកាល​មុន​មក​វិញ​

ក្លឹប Arsenal បច្ចុប្បន្នត្រូវបានគេដឹងថាកំពុងមានគម្រោងក្នុងនាំយកខ្សែប្រយុទ្ធដែលជា Top Scorer ក្នុងក្របខណ្ឌ Serie A កាលពីរដូវកាលមុន ( ស៊ុតបញ្ចូលទី៣៦គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួត ) គឺកីឡាករ Gonzalo Higuain ដែលជាកីឡាកររបស់ក្លឹប Napoli ។

យ៉ាងណាថ្មីៗនេះយោងតាមប្រភពពីសារព័ត៌មាន Marca បានឲ្យដឹងថាបច្ចុប្បន្ន Arsenal បានធ្វើដេញថ្លៃដ៏គួរឲ្យចាប់អារម្មណ៍មួយគឺផ្ដល់់ទឹកប្រាក់ប្រមាណជា៥០លានអឺរ៉ូនិងបន្ថែមខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ខ្លួនគឺកីឡាករ Olivier Giroud ដល់ក្លឹប Napoli ដើម្បីនាំយកកីឡាករ Higuain ទៅកាន់អង់គ្លេស ។

គួរបញ្ជាក់ថាក្រៅពី Arsenal គឺក្លឹបមួយនៅក្នុងប្រទេសអ៊ីតាលីគឺ Juventus ក៏ចាប់អារម្មណ៍លើការដេញថ្លៃកីឡាករ Higuain ផងដែរ ។ តែផ្អែកតាមប្រភពពីក្លឹប Napoli បានឲ្យដឹងថាពួកគេចាប់អារម្មណ៍ការដាក់សំណើដេញថ្លៃរបស់ក្លឹប Arsenal ព្រោះក្លឹប Napoli គ្រោងនឹងលក់កីឡាករ Higuain តម្លៃប្រមាណជា៩៤លានអឺរ៉ូ ដូចនេះតាមការដេញថ្លៃហាក់ដូចជាសមស្របដោយសារកីឡាករ Olivier Giroud មានតម្លៃមិនក្រោម៥០លានអឺរ៉ូទេនៅក្នុងទីផ្សារ ហើយចំនុចពិសេសគឺពួកគេទទួលបានកីឡាករថ្មីជំនួសកីឡាករដែលចាកចេញស្រាប់ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Arsenal គ្រោង​នឹង​ផ្ដល់​ប្រាក់​៥០​លាន​អឺរ៉ូ+ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​ឲ្យ​ទៅ​ក្លឹប​មួយ​នៅ​អ៊ីតាលី​ដើម្បី​ប្ដូរ​ខ្សែ​ប្រយុទ្ធ​ដែល​ជា​ Top Scorer ក្នុង​ក្របខណ្ឌ​ Serie A រដូវកាល​មុន​មក​វិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: