តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​អាមេរិក​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​ថ្ងៃ​ទី​២៨ កញ្ញា កំពុង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​អាមេរិក ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​រូប​លោក​ដោយ​ចេតនា តាម​រយៈ​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវ​ព្រៃផ្សៃ​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ កញ្ញា លោក ញ៉យ ចំរើន បាន​ជួប​ជាមួយ​លោក​មេធាវី មូរតុន ក្លារ (Morton Sklar) និង​គ្រោង​ជួប​ជាមួយ​តំណាង​រាស្ត្រ​អាមេរិក លោក អេដ រ៉យ (Ed Royce) លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ជាច្រើន​នាក់​ទៀត ដើម្បី​ស្វែងរក​ការ​គាំទ្រ​ផ្នែក​នយោបាយ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​នឹង​លោក ញ៉យ ចំរើន ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។