BIGBANG, TVXQ, Super Junior, EXO បាន​ឈ្នះ​ពាន​រង្វាន់​​ក្នុង​កម្មវិធី Japan Gold Disc Awards

តារា​ចម្រៀង​ K-pop មួយ​ចំនួន​បាន​ទទួល​ជ័យ​ជម្នះ​​ក្នុង​កម្មវិធី Japan Gold Disc Awards លើក​ទី​៣០ ដែល​ធ្វើ​ឡើង​ដោយ​​​សមាគម​សម្លេង​នៃ​ប្រទេស​ជប៉ុន។ក្នុង​នោះ​ផង​ដែរ​ TVXQ បាន​ឈ្នះ​ពាន​រង្វាន់​​សិល្បករ​ដ៏​ល្អ​បំផុត​របស់​អាស៊ី​​បី​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ​ ក៏​ដូច​ជា​ពាន​រង្វាន់​វីដេអូ​ចម្រៀង​ដ៏​ល្អ​បំផុត​ផង​ដែរ។

រី​ឯ​ BIGBANG​ វិញ​គឺ​ជា​​ក្រុម​សិល្បករ​តែ​មួយ​គត់​ដែល​​ទទួល​បាន​ពាន​រង្វាន់​នៃ​ការ​ទាញ​យក​បទ​ចម្រៀង​ច្រើន​បំផុត​​គឺ​បទ “Bang Bang Bang” ក្នុង​ក្របខ័ណ្ឌ​អាស៊ី។

ចំណែក​​ឯ EXO វិញ​​បាន​ឈ្នះ​ពាន​រង្វាន់​សិល្បករ​ថ្មី​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​សិល្បករ​ចំនួន​៣​របស់​អាស៊ី។​ ក្រុម​សិល្បករ​ដែល​ល្អ​២​ផ្សេង​នោះ​គឺ​បាន​ទៅ Block B និង Dal Shabet។​ Dal Shabet គឺ​ជា​ក្រុម​ចម្រៀង​នារី​តែ​មួយ​គត់​ដែល​បាន​ឈ្នះ​រង្វាន់​នេះ​នៅ​ឆ្នាំ​នេះ​ក្នុង​ព្រឹត្តិការណ៍​នេះ។

ចុង​ក្រោយ​នោះ​គឺ​ក្រុម Super Junior បាន​ពាន​រង្វាន់​មួយ​ដែល​​អាល់ប៊ុម​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​អាល់ប៊ុម​ចំនួន​៣​របស់​ក្រុម​សិល្បករ​២​ផ្សេងទៀត​គឺ​ 2PM និង Junho របស់​ក្រុម 2PM ក្នុង​ក្របខ័ណ្ឌ​អាស៊ី​។

ពាន​រង្វាន់​ទាំង​អស់​នេះ​គឺ​ជា​លទ្ធផល​នៃ​​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ពួកគេ​។ Japan Gold Disc Awards  ​គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ក្នុង​ប្រទេស​ជប៉ុន​​ហើយ​កំណត់​ទទួល​ការ​ប្រកួត​ដោយ CD VIDEO និង តន្ត្រី​ចាប់​ពី​ថ្ងៃ​ទី​​១​ខែ​មករា ដល់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ។

ប្រភពៈ

ដោយៈ Gemini Fleta ​​​

  • BIGBANG, TVXQ, Super Junior, EXO បាន​ឈ្នះ​ពាន​រង្វាន់​​ក្នុង​កម្មវិធី Japan Gold Disc Awards已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: