ខឹង​គោ​វាយ​រទេះ ប្ដី​អ្នក​ខុស​​បែរ​​ជា​បោះ​កូន​ចេញ​ក្រៅ​បង្អួច​ (​ពី​ជាន់​ទី ៧)

តាមប្រភពព័ត៌មានពី បានឲ្យដឹងថា ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ត្រូវបានបោះចេញតាមបង្អួចពីជាន់ទី ៧ នៃអគារស្នាក់ផ្ទាល់ខ្លួន ស្ថិតក្នុងទីប្រជុំជន Hong’an ខេត្ត Hubei ដោយម្ដាយរបស់ខ្លួនកាលពីថ្ងៃទី ១៤ កន្លងទៅនេះ។

បើតាមប្រភពព័ត៌មានពី បានបញ្ជាក់ឲ្យដឹងផងដែរថា ក្មេងប្រុសម្នាក់នោះត្រូវបានស្ត្រីជាម្ដាយបោះចេញមកក្រៅតាមបង្អួចពីជាន់ទី៧ ចុះមកដី ក្រោយពីនាងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយនឹងប្ដីតាមទូរសព្ទ។

ប្រភពដដែលបានបន្តថា កុមារាម្នាក់នោះត្រូវបានក្រុមគ្រូពេទ្យដឹងទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ដែលស្ថានភាពគេពិតជាធ្ងន់ធ្ងរណាស់ ដោយឆ្អឹងជាច្រើនកន្លែងត្រូវបានបាក់ ហើយសរីរាង្គខាងក្នុងមួយចំនួនក៏រងផលប៉ះពាល់ផងដែរ។

ចំណែកឯឪពុករបស់កុមាររងគ្រោះគឺមានអាយុ ៥៣ ឆ្នាំ ហើយកំពុងធ្វើការនៅក្នុងខេត្ត Guangdong នេះបើតាមការចុះផ្សាយរបស់ Dailymail។ ឪពុកម្ដាយរបស់កុមារដ៏កម្សត់នោះបានរៀបការជាមួយនឹងគ្នារយៈពេល ៣ ឆ្នាំមកហើយ ដោយពួកគេបានទិញ Apartment មួយកន្លែងសម្រាប់រស់នៅជាមួយគ្នា។ ប៉ុន្តែដោយសារគ្រួសារពួកគេជួប នឹងបញ្ហាហិរញ្ញវត្ថុ ឪពុករបស់គេក៏បានសម្រេចចិត្តទៅធ្វើការនៅខេត្ត Guandong ដើម្បីស្វែងរកប្រាក់ចំណូលដោះស្រាយបញ្ហាជីវភាព។

ស្ត្រីជាម្ដាយស្ថិតក្នុងវង្វង់ក្រហម

នៅថ្ងៃកើតហេតុនោះពួកគេបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងតាមរយៈទូរសព្ទ ក្រោយពីស្ត្រីជាម្ដាយរបស់កុមាររងគ្រោះបានស្នើសុំឲ្យប្ដីឆាប់ត្រលប់មកផ្ទះ ដោយឈ្លោះប្រកែកគ្នាខ្លាំងពេកបុរសជាប្ដីក៏បាននិយាយថាចង់លែងលះដែលធ្វើនាងខឹងយ៉ាងខ្លាំងក៏ចាប់បោះកូនអាយុ ២ ឆ្នាំចេញតាមបង្អួចតែម្ដង៕

  • ខឹង​គោ​វាយ​រទេះ ប្ដី​អ្នក​ខុស​​បែរ​​ជា​បោះ​កូន​ចេញ​ក្រៅ​បង្អួច​ (​ពី​ជាន់​ទី ៧)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: