បើ​ឈិន​ឡុង​​សម្ដែង​ក្នុង​រឿង ​រថភ្លើង​ទៅ​ប៊ូសាន តើ​សាច់​រឿង​​នឹង​ទៅ​ជា​យ៉ាង​ណា?

រថយន្តភ្លើងទៅប៊ូសាន ឬ Train To Busan គឺជាខ្សែភាពយន្ត Zombie ដែលល្បីល្បាញបំផុតរបស់កូរ៉េ ដែលវាត្រូវបានមនុស្សជាច្រើននៅជុំវិញពិភពលោកសរសើរថាល្អមើល ។ នៅក្នុងសាច់រឿងនោះក្រៅពីតួឯក Gong Yoo ដែលសម្ដែងដោយតារាសម្ដែង Gong Yoo ឬ Gong Ji-chul តួអង្គម្នាក់ទៀតដែលទទួលបានការសរសើរខ្លាំងបំផុតនោះគឺ Sang Hwa ដែលសម្ដែងដោយតារាសម្ដែងមាឌធំ Ma Dong-Seok ។

ដោយសារការចាប់អារម្មណ៍ខ្លាំងនេះហើយទើបធ្វើឲ្យអ្នកលេង Internet ជនជាតិចិនជាច្រើនចោទជាសំនួរថា ” តើសាច់រឿងនឹងទៅជាបែបណាបើសិនជា Sang Hwa ត្រូវបានដើរតួដោយតារាសម្ដែង Jackie Chan (ឈិនឡុង) ? ” ខណៈនោះមនុស្សជាច្រើនបាននិយាយថា សាច់រឿងអាចនឹងផ្លាស់ប្ដូរពីព្រោះតែក្បាច់វាយប្រហាររបស់សត្រូវភាគច្រើនគឺល្បិច និងរហ័ស ចំណែកឯរឿងដែលមើលរួចហើយនេះ Sang Hwa គឺមានកម្លាំងខ្លាំង។ ខណៈដែលលើកសរសើរពី ឈិនឡុង ក៏មានមនុស្សមួយចំនួនបញ្ចេញមតិសរសើរតារាសម្ដែង Ma Dong-Seok ផងដែរ ដោយគាត់បានដើរតួយ៉ាងសាកសម ជាមនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីប្រពន្ធជាទីស្រលាញ់ និងជាពិសេសគាត់កំប្លែងទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរបើសិន ឈិនឡុង សម្ដែងក្នុងរឿងនោះ ខណៈដែលយើងដឹងរួចហើយថា តារាសម្ដែង Ma Dong-Seok បានសម្ដែងយ៉ាងល្អក្នុងតួជាង Sang-Hwa នេះ?

  • បើ​ឈិន​ឡុង​​សម្ដែង​ក្នុង​រឿង ​រថភ្លើង​ទៅ​ប៊ូសាន តើ​សាច់​រឿង​​នឹង​ទៅ​ជា​យ៉ាង​ណា?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: