រឿងរ៉ាវ​ ១២ យ៉ាង​ដែល​​មនុស្ស​ជា​ច្រើន​​មិន​ទាន់​ដឹង​

ថ្ងៃនេះ​ Cambomag នឹង​ទំលាយ​អាថ៌កំបាំង​ចំនួន​ ១២ ដែល​ប្រិយមិត្ត​ជាច្រើន​ប្រាដក​ជាមិនទាន់​បាន​ដឹង​នៅឡើយ​ទេ។ បើ​ចង់​ដឹង​ពី​អាថ៌កំបាំង​ទាំងនោះ តោះ​ទស្សនា​ទាំងអស់​គ្នា ៖

1). នៅលើ​ Facebook ក្នុង​ចំណោម​​គណនី​ទាំង​អស់​ មានគណនីចំនួន​ប្រហែល​ 30 លាន ​គឺ​ជា​របស់​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​។

ចាប់​ទាំង​ពី Facebook បាន​បង្កើត​មានមនុស្ស​ជា​ច្រើន​បាន​បង្កើត​គណនី​សំរាប់​កំសាន្ត និង កិច្ច​ការ​ទំនាក់​ទំនង​ផ្សេង ៗ ។ ហើយ​មក​ដល់​ពេល​នេះមាន​គណនីប្រមាន​ជាង 1.35 ពាន់លាន​ត្រូវ​បាន​បង្កើត​នៅលើ​ Facebook តែ​ក្នុង​ចំនោម​នោះ​មាន​​គណនីប្រមាណ​ជាង 30 លាន ដែលម្ចាស់​របស់​វា​បាន​លា​ចាកលោក​បាត់​ទៅហើយ។

ប្រភព ៖ nedhardy

2). ពិស​របស់​ កង្កែប​ពិស ( Arrow Frog) គ្រប់​គ្រាន់​ក្នុង​ការ​សំលាប់​មនុស្ស 2200 នាក់។

ប្រភព ៖ dumpaday

3). ខ្លា Cheetah មិន​មែន​ស្រែក​ដូច​ជា​ខ្លា​នោះ​ទេ តែ​វា​ស្រែក​ដូច​ជា​ឆ្មារ។

ប្រភព ៖ funny-pictures.picphotos.net

4). បក្សី​ស៊ី​ចំនី​អាហារចំនួន 1 ភាគ 5 នៃ​ទំងន់​របស់​របស់​ ដើម្បី​ទទួល​បាន​ថាម​ពល​គ្រប់​គ្រាន់​សំរាប់​ការ​ហោះហើរ។

ប្រភព ៖ vk

5). នៅ​ពេល​ដែល​ដំរី​ទឹកកើត​ទុក្ខ ញើស​របស់​វា​នឹង​ប្រែ​ពណ៌​ទៅ​ជា​ក្រហម។

ប្រភព ៖ way2datingnyoga.blogspot

6). ភ្នែក​របស់​សត្វអូទ្រីសធំ​ជាង​ខួរ​ក្បាល​របស់​វា​ទៅ​ទៀត។

ប្រភព ៖ youtube

7). នៅ​អាហ្វ្រិក ដំរីទឹក​គឺ​ជា​សត្វ​ដ៏​កាច​សាហាវ​បំផុត ព្រោះ​វា​សំលាប់​មនុស្ស​ច្រើន​ជាង​ តោ ក្រពើ និង ពស់​ទៅទៀត។

ប្រភព ៖ amazing-creaure.blogspot

8). នៅ​លើ​ខ្លួន​របស់​កាំ​ប្រមា មាន​បន្លា​ដ៏​មុតស្រួច​ចំនួន 30,000 ដើម

ប្រភព ៖ amazing-creature.blogspot

9). មាន់​ដែល​មាន​ស្លឺកត្រជៀក​ពណ៌​ក្រហម​នឹង​មាន​ពងពណ៌ត្នោត ហើយ​មាន់ដែល​មាន​ស្លឹត​ត្រជៀក​ពណ៌ស នឹងមាន​ពងពណ៌ស

ប្រភព ៖ dumpaday

10). ត្រី​ Sail គឺជា​ត្រី​អាច​ហែល​ទឹក​បាន​ 101 ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​នេះ​គឺជា​ល្បឿន​ដែល​ហែល​ទឹក​លឿន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក

ប្រភព ៖ funpedia.net

11). ស្តេច​ពស់​វែក​អាច​រស់​នៅ​បាន​មួយ​ខែ​ដោយ​មិន​មាន​ចំនី​អាហារ

12). នៅ​លើ​អណ្តាត​របស់​ឆ្មារ​មាន​បន្លារ

ដោយ ៖ K3

  • រឿងរ៉ាវ​ ១២ យ៉ាង​ដែល​​មនុស្ស​ជា​ច្រើន​​មិន​ទាន់​ដឹង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: