យ៉ាប់​ហើយ​ Barcelona អស់​ពី​ Messi ឥឡូវ​ Iniesta របួស​ថែម​ម្នាក់​ទៀត​ហើយ

​ក្នុង​រដូវ​កាល​នេះ​ក្លឹប​ Barcelona ពិត​ជា​ជួប​បញ្ហា​ជា​ច្រើន​ដោយ​សារ​តែ​កីឡាករ​របស់​គេ​ជា​ច្រើន​កំពុង​មាន​របួស​ ។ ដោយ​កាល​ពី​ពេល​សប្ដាហ៍​មុន​ Messi ទើប​តែ​មាន​បញ្ហា​របួស​ជង្គង់​ហើយ​និង​ត្រូវ​សម្រាក​ប្រមាណ​ជា​៨​សប្ដាហ៍​ ហើយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​កីឡាករ​ Iniesta បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ទៀត​របស់​ Barcelona ដែល​មាន​បញ្ហា​របួសផងដែរ​ ។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូ​ពេទ្យ​នៃ​ក្លឹប​ Barcelona បាន​បញ្ជាក់​ថា​កីឡាករ​ Andre Iniesta មាន​បញ្ហា​របួស​សរសៃពួរ​ដូចនេះ​ត្រូវ​សម្រាក​មួយ​រយៈ​ ខណៈ​ដែល​គ្រូ​ពេទ្យ​មិន​ទាន់​អាច​បញ្ជាក់​ថា​រូប​គេ​អាច​ត្រលប់​ចូល​លេង​បាន​វិញ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​ ។

សូម​បញ្ជាក់​ថា​ក្រៅ​ពី​ Messi និង​ Iniesta ក្លឹប​នៅ​ Barcelona នៅ​មាន​បញ្ហា​កីឡាករ​របួស​ជា​ច្រើន​រូប​ទៀត​ដូចជា​ Rafinha, Claudio Bravo, Adriano និងThomas Vermaelen ទៀត​ផង​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • យ៉ាប់​ហើយ​ Barcelona អស់​ពី​ Messi ឥឡូវ​ Iniesta របួស​ថែម​ម្នាក់​ទៀត​ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: