ដឹង​អត់​ថា​ពី​ឆ្នាំ​​១៨៦៣ មក​ដល់​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​ទង់​ជាតិ​ប៉ុន្មាន​ដង​?

ក្នុង​រយៈ​ពេល​១៥២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទង់​ជាតិ​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ធ្វើការ​ផ្លាស់ប្ដូរ​ យ៉ាង​តិច​ក៏​៩ដង​ផង​ដែរ ដែល​ការ​ផ្លាស់ប្ដូរ​នេះ​គ្រប់​គ្រាន់​អាច​យក​ទៅ​ចុះ​ក្នុង​កំណត់​ត្រា​ឯកត្តកម្ម​ពិភព​លោក​ខាង​ផ្លាស់​ប្ដូរ​ទង់​ជាតិ​ច្រើន​ជាង​គេ​បំផុត​ ពី​ព្រោះ​ថា​ប្រទេស​នានា​នៅ​ក្នុង​ពិភព​លោក​ដែល​ក្នុងរយៈពេល ១៥០ ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​មាន​ប្រទេស​ណា​មួយ​ដែល​គេ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទង់​ជាតិ​ច្រើន​ដង​ដូច​ប្រទេស​កម្ពុជា​ យ៉ាង​ដូច្នេះ​នោះ​ឡើយ។

  1. 1863- ខែ​មិនា​ឆ្នាំ 1945 ខែ​តុលា 1945-1948 (កម្ពុជា​សម័យ​អាណានិគម​)
    ទង់​ជាតិ​នេះ​មើល​ទៅ​ស្រដៀង​គ្នា​ទៅ​នឹង​ទង់​ជាតិ​បច្ចុប្បន្ន​ដែរ​ ប៉ុន្តែ​ផ្ទៃ​ពណ៌​ខៀវ​នៅ​ខាង​លើ​និង​ផ្នែក​ខាង​ក្រោម​ត្រូវ​ជំនួស​ ដោយ​ពណ៌​ខៀវ​ព័ទ្ធ​ជុំ​វិញ​និង​ ផ្ទៃ​ក្នុង​មាន​ពណ៌​ក្រហម​ ។
  2. ខែ​មីនា 1945 ដល់ តុលា​ឆ្នាំ 1945 (ការ​ត្រួត​ត្រា​របស់​ជប៉ុន​នៅ​កម្ពុជា)
    ទង់​ជាតិ​ក្រហម​ជា​មួយ​ការ៉េ​ពណ៌​ស​បាន​គូស​ភ្ជាប់​គ្នា​ដោយ​ការ៉េ​តូច​៤ក្នុងមុំនីមួយៗដែលមានផ្ទៃពណ៌ស និង ការ៉េ​មួយ​នៅ​ចំណុច​កណ្ដាល។
  3. ពី​ឆ្នាំ1948 ដល់ 1970 និង ពី​ឆ្នាំ1993- បច្ចុប្បន្ន (ព្រះ​រាជាណាចក្រ​កម្ពុជា) 
  4. ឆ្នាំ 1970 ដល់ ឆ្នាំ 1975 (សាធារណ​រដ្ឋ​ខ្មែរ) 
  5. ឆ្នាំ 1975 ដល់ ឆ្នាំ 1979 (កម្ពុជា​ប្រជាធិបតេយ្យ)
  6. ឆ្នាំ 1979ដល់ ឆ្នាំ 1989 (សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា)
  7. ឆ្នាំ 1989ដល់ ឆ្នាំ 1991 (រដ្ឋ​កម្ពុជា ) 
  8. ឆ្នាំ 1991ដល់ ឆ្នាំ 1993 (អ៊ុន​តាក់) The UNTAC 

អត្ថបទ ៖ រាជសីហ៍
ប្រភព ៖ 

  • ដឹង​អត់​ថា​ពី​ឆ្នាំ​​១៨៦៣ មក​ដល់​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​ទង់​ជាតិ​ប៉ុន្មាន​ដង​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: