Samsung Galaxy S7 និង​បំពាក់​ Pressure-Sensing Screenដែល​ដំណើរ​ការ​ដូច​ 3D Touch របស់​ Iphone 6s ដែរ

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Wall Street Journal បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទ​ Samsung ត្រកូល​ Galaxy និង​ជំនាន់​ថ្មី​របស់​ខ្លួន​ម៉ូដែល​ S7 នៅ​ខែ​មីនា​ខាង​មុខ​នេះ​ហើយ​ ។ របាយការណ៏​ ក៏​បាន​បញ្ចេញ​នូវ​ចំណុច​ពិសេស​មួយ​ដែល​ Samsungនឹង​បំពាក់​នោះ​គឺ​មុខងារ​ Pressure-Sensing Screen ដែល​វា​នឹង​ដំណើរ​ការ​ដូច​ទៅ​នឹង​ 3D Touch ដែល​ក្រុមហ៊ុន Appleបាន​បំពាក់​រួច​ទៅ​ហើយ​នៅ​លើ​ iPhone 6s របស់​ខ្លួន​ ។

ក្រៅ​ពី​មុខងារ​ថ្មី​នេះ​ WSJ (Wall Street Journal) បាន​បញ្ជាក់​ផង​ដែរ​ថា​រូបរាង​របស់​ S7មិន​ខុស​គ្នា​ទៅ​នឹង​ Galaxy S6នោះ​ទេ​ហើយ​ Samsungក៏​បន្ត​ផលិត​ត្រកូល​ S ​នេះ​ដូច​ជំនាន់​មុន​ដដែល​គឺ S7 និងS7 Edge ដែល​មាន​អេក្រង់​កោង​នៅ​ចំហៀង​នោះ​ ។ មិន​តែ​ប៉ុណ្ណោះ​ S7 Edgeប្រហែល​ជា​អាច​បន្ថែម​ Memoryខាង​ក្រៅ​បាន​ទៀត​ផង​ ។ លើស​ពី​នេះ​កាមេរ៉ា​ S7ប្រហែល​ជា​នឹង​ មិន​លៀន​ចេញ​ក្រៅ​ខ្លាំង​ដូច​ S6បច្ចុប្បន្ន​នេះ​ទេ​ ។

នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រិយមិត្ត​ដែល​តែង​តែ​គាំទ្រ​ផលិត​ផល​ទូរសព្ទ័​របស់​ក្រុមហ៊ុន​យក្ស​របស់​កូរ៉េ​មួយ​នេះ​ ។ ក្នុង​រយះ​ពេល​បី​ខែ​មុន​ពេល​ដែល​ទូរស័ព្ទ​លំដាប់​កំពូល​ បង្ហាញ​ខ្លួន​ព័ត៌មាន​ជា​ច្រើន​នឹង​ចុះ​ផ្សាយ​ ហើយ​យើង​ខ្ញុំ​នឹង​ជម្រាប​ជូន​នូវ​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ស្មាត​ហ្វូន​នេះ​បន្ត​ទៀត​សម្រាប់​លោក​អ្នក​ ។

  • Samsung Galaxy S7 និង​បំពាក់​ Pressure-Sensing Screenដែល​ដំណើរ​ការ​ដូច​ 3D Touch របស់​ Iphone 6s ដែរ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: