មី​យ៉ាន់​ម៉ា ត្រៀម​ចុះ​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​ទៅ​ឥណ្ឌូណេស៊ី ៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​រហូតដល់​ឆ្នាំ​២០១៩ និពន្ធដោយ : ថ្មីៗ       September-28-2016, 10:39 pm         136

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មី​យ៉ាន់​ម៉ា ត្រៀម​ចុះ​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​ទៅ​ឥណ្ឌូណេស៊ី ៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​រហូតដល់​ឆ្នាំ​២០១៩អង្ករមីយ៉ាន់ម៉ា (រូបភាពដោយ៖ AFP)​ក្រសួងពាណិជ្ជកម្ម​មី​យ៉ាន់​ម៉ា បានបញ្ជាក់​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​កន្លងទៅ​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា គ្រោង​ចុះ​កិច្ចព្រមព្រៀង​អនុសារណ​យោគយល់​ជាមួយនឹង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដើម្បី​នាំចេញ​អង្ករ​ទៅ​ឥណ្ឌូណេស៊ី​ក្នុង​ទំហំ​ប្រមាណ​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​រហូតដល់​ឆ្នាំ​២០១៩​។​

«​ឥណ្ឌូណេស៊ី មានការ​ផ្លាស់ប្តូរ​រដ្ឋ​មន្ត្រី​ថ្មី ហើយ គេ បានស្នើ​ក្នុងការ​ពន្យារពេល​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ក្នុងពេល​មួយ​សមរម្យ​។ ហើយ​យើង ក៏បាន​កំណត់ពេល​ដើម្បី​ធ្វើដំណើរ​ទៅ​ឥណ្ឌូនេស៊ី​នៅក្នុង​ខែ​នេះ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផងដែរ​»​។ នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​ឧបការី​មី​យ៉ាន់​ម៉ា Khin Maung Lwin ដែល​បាន​ដកស្រង​ដោយសារ​ព័ត៌មាន​មី​យ៉ាន់​ម៉ា Eleven​។

​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ ស្ទើរតែ​៩០​ភាគរយ​នៃ​ការនាំចេញ​អង្ករ​របស់​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន បាន​ឆ្ពោះទៅកាន់​ចិន ក៏ប៉ុន្តែ សហព័ន្ធ​អង្ករ​មី​យ៉ាន់​ម៉ា កំពុងតែ​សំឡឹងមើល​ទីផ្សារ​បន្ថែម​ក្នុង​បង្កើន​ការលក់​ចេញទៅ​កាន់​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ជប៉ុន​។

​តាមពិតទៅ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានចាប់ផ្តើម​ផែនការ​ដើម្បី​នាំចូល​អង្ករ​ពី​មី​យ៉ាន់​ម៉ា​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដោយពេល​នោះ រដ្ឋាភិបាល បាន​អះអាងថា ការ​នាំចូល​អង្ករ​ពី​មី​យ៉ាន់​ម៉ា នឹង​ជួយ​ទ្រទ្រង់​ក្នុងករណី​ការ​នាំចូល​អង្ករ​ពី​វៀតណាម និង​ថៃ មិន​គ្រប់គ្រាន់ ដែល​វា​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​នៃ​តម្លៃ​នៅក្នុង​ស្រុក​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Jakarta Post​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​នៃ​ការដាក់​ដំណើរ​នៃ​គោលការណ៍​សហគមន៍​សេដ្ឋកិច្ច ឬ​សមាហរកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដើមឆ្នាំ​២០១៦​មក គេ​សង្កេតឃើញ​លំហូរ​នាំ​ការចេញ និង​នាំចូល​រវាង​បណ្តា​ប្រទេស​អាស៊ាន ចាប់ផ្តើម​កើនឡើង​គួរកត់សម្គាល់​។ ជាក់ស្តែង​នោះ បណ្តា​សមាជិក បាននិងកំពុង​តែ​ផ្តោតលើ​ទីផ្សារ​អាស៊ាន​កាន់តែខ្លាំង​៕