ជន​ភៀស​ខ្លួន​សប្បាយ​រីករាយ​ខ្លាំង ក្រោយ​ពី​​ប្រទេស​នៅ​អឺរ៉ុប​​ខ្លះ​បើក​ទ្វា​ឱ្យ​ចូល

ជន​ភៀស​ខ្លួន​ជា​ច្រើន​ម៉ឺន​នាក់​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​បើក​ទ្វា​ទទួល​យក​ហើយ ក្រោយ​ពី​មាន​ដំណឹង​ថា​ក្មេង​ៗ​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់​ក្នុង​ការ​រត់​គេច​ខ្លួន​នោះ។

ក្រោយ​ពី​មាន​ប្រទេស​ធំ​ៗ​ដូចជា​អាល្លឺម៉ង់​និង​ទួរគី​ជា​ដើម​បាន​ទទួល​ស្វាគមន៍​ពួកគេ ជន​ភៀស​ខ្លួន​ទាំង​អស់​មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ថត​រូប​ selfies ​បង្ហាញ​ដល់​ពិភព​លោក​ទាំង​អស់​ទៀត​ផង។ នេះ​មាន​ន័យ​ថា​វា​ជា​សញ្ញា​មួយ​ប្រាប់​ដល់​ប្រទេស​ដទៃ​ទៀត កុំ​ឱ្យ​រើស​អើង​ពួកគេ​អី ព្រោះ​ពួកគេ​មិន​មែន​ជា​មនុស្ស​អាក្រក់​អ្វី​នោះ​ទេ។ ការ​រត់​គេច​ខ្លួន​នេះ គឺ​គ្រាន់​តែ​ជា​ជម្រើស​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ។

គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ឆ្មាំ​សមុទ្រ​របស់​ក្រិក​បាន​ជួយ​ជន​ភៀស​ខ្លួន​ប្រមាណ​ជា​២ ៥០០​នាក់​ហើយ​ចេញ​ពី​សមុទ្រ ខណៈ​ដែល​មាន​១ ៥០០​នាក់​ទៀត​កំពុង​ស្នាក់​នៅ​លើ​កោះ​មួយ​មិន​ទាន់​រក​កន្លែង​ឱ្យ​ស្នាក់​នៅ​បាន​ទេ។ ចំនួន​ដ៏​ច្រើន​លើស​លប់​នេះ​ដែរ រដ្ឋាភិបាល​ក្រិក​កំពុង​តែ​ស្វះស្វែង​រក​ប្រទេស​ផ្សេង​ទៀត​ក្រៅ​ពី​តំបន់​អឺរ៉ុប​ ដើម្បី​ជួយ​ពួកគេ​ផង ព្រោះ​ថា​ប្រសិន​បើ​គ្មាន​ប្រទេស​ណា​ដល់​ជម្រក​ឱ្យ​ទេ​នោះ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​នឹង​មាន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ឡើង​ហើយ៕

​ប្រែ​សម្រួល៖ បុរស​កម្សត់
ប្រភព៖ metro , BBC

  • ជន​ភៀស​ខ្លួន​សប្បាយ​រីករាយ​ខ្លាំង ក្រោយ​ពី​​ប្រទេស​នៅ​អឺរ៉ុប​​ខ្លះ​បើក​ទ្វា​ឱ្យ​ចូល已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: