​ក្រុម​សភា​ចង់​ឱ្យ​មាន​ការ​ហាម​ឃាត់​មិន​ឱ្យ​​នារី​ៗ ស្លៀក​ខ្លី​ពេក

ក្រុម​សភា​នៅ​ទីក្រុង​ Dadeville ​រដ្ឋAlabama ​សហរដ្ឋ​អាមេរិក​ចង់​បង្កើត​ច្បាប់​មួយ​ហាម​ឃាត់​នារី​ស្លៀក​ខ្លី​ខ្លាំង​ពេក មិន​ឱ្យ​ដើរ​តាម​ទី​សាធារណៈ​នោះ​ទេ ព្រោះ​បណ្ដាល​ឱ្យ​បាត់​បង់​តម្លៃ​ស្រ្ដី។

លោក Kelley ​អ្នក​រៀបរៀង​ច្បាប់​ម្នាក់​បាន​និយាយ​បញ្ជាក់​ថា៖ “ការ​ព្រួយបារម្ភ​របស់​ខ្ញុំ​គឺ​អ្នក​រាល់​គ្នា។ យើង​មិន​គួរ​ស្លៀក​ខ្លី​ពេក​ទេ។ ការ​ស្លៀក​ខ្លី​ពេក​អាច​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​បាត់​បង់​តម្លៃ​ខ្លួន​​ឯង​បាន”។ ចំពោះ​រឿង​នេះ លោក Frank Goodman ​ក៏​បាន​ផ្ដល់​យោបល់​ដែរ​ថា​វា​មិន​មែន​ជា​រឿង​ល្អ​ទេ​សម្រាប់​មនុស្ស​ស្រី។ គ្មាន​នរណា​គោរព​ទេ ប្រសិន​បើ​ស្លៀក​ខ្លី​ពេក។ និយាយ​ឱ្យ​ខ្លី​គឺ​មិន​សុភាពរាបសារ។

សូម​បញ្ជាក់​ថា​ទីក្រុង  Dadeville ​នេះ​ដែរ​គឺ​មាន​ច្បាប់​មួយ​រួច​ជា​ស្រេច​ហើយ​ដែល​ហាម​មិន​ឱ្យ​បុរស​ស្លៀក​ខោ​ខ្លី​នោះ​ទេ៕

​ប្រែ​សម្រួល៖ បុរស​កម្សត់
ប្រភព៖ metro

  • ​ក្រុម​សភា​ចង់​ឱ្យ​មាន​ការ​ហាម​ឃាត់​មិន​ឱ្យ​​នារី​ៗ ស្លៀក​ខ្លី​ពេក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: