Chelsea ជិត​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​​មួយ​រូប​សញ្ជាតិ​ប៊ែលហ្សិក

ក្លឹបតោខៀវ Chelsea បច្ចុប្បន្នត្រូវគេដឹងថាជិតទិញបានខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកវ័យ២២ឆ្នាំដែលជាកីឡាករមួយរូបលេងនៅក្លឹប Marseille របស់ប្រទេសបារាំងគឺកីឡាករ Michy Batshuyi ។

ខណៈយោងតាម The Goal បានឲ្យដឹងថាការដេញថ្លៃប្រមាណជា៤០លានអឺរ៉ូទៅលើកីឡាករ Michy Batshuyi ពីសំណាក់ក្លឹប Chelsea ត្រូវបានឯកភាពពីសំណាក់ក្លឹប Marseille ហើយ ។ ហើយបើយោងសារព័តមានដដែលបានឲ្យដឹងថាបច្ចុប្បន្នភ្នាក់ងាររបស់ Chelsea កំពុងធ្វើដំណើរទៅទីក្រុង Bordeux ដើម្បីបំពេញកិច្ចព្រមព្រៀងផ្លូវការជាមួយក្លឹប Marseille ចំពោះតម្លៃនៃការផ្ទេរនេះ ។

កីឡាករ Batshuyi អាចរាប់ថាជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយនៅក្នុងក្របខណ្ឌ Ligue 1 របស់ប្រទេសបារាំងកាលពីរដូវកាលមុន ដោយក្នុងការបង្ហាញខ្លួន៣៦ប្រកួតឲ្យ Marseille រូបគេស៊ុតបញ្ចូលទីបានចំនួន១៧គ្រាប់ ។ គួរបញ្ជាក់ថាក្រៅពី Chelsea មានក្លឹបជាច្រើនដូចជា Cryastal Palace , West Ham និង Tottenham Hortspur ជាដើមសុទ្ធតែចង់បានខ្សែប្រយុទ្ធរូបនេះដូចគ្នា ។

យ៉ាងណាតាមបច្ចុប្បន្នកីឡាករ Michy Batshuyi កំពុងជាប់កាតព្វកិច្ចជួយជម្រើសជាតិប៊ែលហ្សិកក្នុងការប្រកួត Euro ២០១៦ ខណៈជម្រើសជាតិខ្លួនឡើងដល់វគ្គ៨ក្រុមហើយត្រូវប៉ះជាមួយជម្រើសជាតិវែល ។ ដូចនេះក្រោយចប់ព្រឹត្តិការណ៍នេះ Batshuyi នឹងទៅធ្វើតេស្ដពិនិត្យសុខភាពហើយចុះកុងត្រាផ្លូវការជាមួយ Chelsea តែម្ដង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea ជិត​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​​មួយ​រូប​សញ្ជាតិ​ប៊ែលហ្សិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: