ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

បញ្ហានៃការបំពុលបរិយាកាសនៅក្នុងទីក្រុង កំពុងតែមានសភាពធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែងក្នុងរវាងឆ្នាំ២០០៨ និង២០១៣ កម្រិតនៃការបំពុលខ្យល់បានកើនឡើង៨%។ ក្នុងនោះដែរ ក្នុងចំណោមទីក្រុងទាំងឡាយនៅលើពិភពលោកដែលរងការបំពុលបរិយាកាស ទីក្រុងចំនួន១៥ខាងក្រោមនេះ មានកម្រិតនៃការបំពុលខ្លាំងជាងគេ និងអាក្រក់ជាងគេក្នុងពិភពលោក។

១៥. ទីក្រុង Kanpur ប្រទេសឥណ្ឌា

នៅក្នុងទីក្រុងនេះកម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 115 µg/m3 ដែលការបំពុលនេះបណ្ដាលមកពីសកម្មភាពឧស្សាហកម្ម និងការបំពុលពីយានជំនិះ។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

១៤. ទីក្រុង Shijiazhuang ប្រទេសចិន

នៅក្នុងទីក្រុងនេះកម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 121 µg/m3 ហើយថែមទាំង មានផ្សែងលាយអ័ព្ទក្នុងទីក្រុង ដោយសារតែសកម្មភាពឧស្សាហកម្មនៅក្នុងតំបន់នេះ ។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

១៣. ទីក្រុងDamman ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 121 µg/m3 និងការបំពុលខ្យល់កម្រិតខ្ពស់ ដែលបណ្ដាលមកពីឧស្សាហកម្មប្រេង។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

១២. ទីក្រុងLudhiana ប្រទេសឥណ្ឌា

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 122 µg/m3 ដោយសារតែកំណើននៃសកម្មភាពឧស្សាហកម្មនៅក្នុងទីក្រុងនេះ។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

១១. ទីក្រុង Delhi ប្រទេសឥណ្ឌា

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 122 µg/m3។ ការបំពុលកម្រិតខ្ពស់នេះ បណ្ដាលមកយានជំនិះនៅក្នុងទីក្រុង និងរោងចក្រឧស្សាហកម្មនៅក្បែរនោះ។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

១០. ទីក្រុង Baoding ប្រទេសចិន

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 128 µg/m3។ ការបំពុលនៅក្នុងទីក្រុងនេះ បណ្ដាលមកពីសកម្មភាពរោងចក្រថាមពលធ្យូងថ្មដែលនៅក្បែរនោះ។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

៩. ទីក្រុងXingtai ប្រទេសចិន

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 128 µg/m3។ វាជាទីក្រុងដែលមានការបំពុលបរិយាកាសធ្ងន់ធ្ងរជាងគេនៅក្នុងប្រទេសចិន ដោយសារសកម្មភាពរបស់រោងចក្រដុតធ្យូងថ្ម។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

៨. ទីក្រុង Bamenda ប្រទេស Cameroon

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 132 µg/m3។ ការបំពុលខ្យល់នៅក្នុងទីក្រុងនេះ បណ្ដាលមកពីសកម្មភាពនគរោបនីយកម្មយ៉ាងលឿន ដែលនាំឲ្យមានសំណឹកដី។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

៧. ទីក្រុង Raipur ប្រទេសឥណ្ឌា

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 144 µg/m3។ ការបំពុលនេះ គឺបណ្ដាលមកពីរោងចក្រថាមពលធ្យូងថ្ម និងការផលិតអាលុយមីញ៉ូម និងដែកថែប។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

៦. ទីក្រុង Patna ប្រទេសឥណ្ឌា

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 149 µg/m3 ។ ការបំពុលក្នុងទីក្រុងនេះ បណ្ដាលមកពីសកម្មភាពនៃការដឹកជញ្ជូន ការផលិតថាមពល និងសកម្មភាពរបស់រោងចក្រផ្សេងទៀត។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

៥. ទីក្រុង Al Jubai ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 152 µg/m3 ។ ការបំពុលនៅក្នុងតំបន់នេះ ដោយសារតែសកម្មភាពឧស្សាហូបនីយកម្មតាំងពីទសវត្សឆ្នាំ ១៩៧០។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

៤. ទីក្រុងRiyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 156 µg/m3។ ការបំពុលនៅក្នុងទីក្រុងនេះ បណ្ដាលមកពីឧស្ម័នស៊ុលផួឌីអុកស៊ីត ដែលកើតពីសកម្មភាពឧស្សាហកម្ម។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

៣. ទីក្រុង Allahabad ប្រទេសឥណ្ឌា

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 170 µg/m3។ ទីក្រុងនេះជាញឹកញាប់ទទួលរងនូវគ្រោះរាំងស្ងួត ដែលធ្វើឲ្យមានធូលីដីហើរចូលក្នុងបរិយាកាស។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

២. ទីក្រុងGwalior ប្រទេសឥណ្ឌា

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 176 µg/m3។ ការបំពុលនៅក្នុងទីក្រុងនេះ គឺបណ្ដាលមកពីរោងចក្រធ្យូងថ្ម និងថាមពលមិនគ្រប់គ្រាន់នៅក្នុងអាគារ។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​

១. ទីក្រុង Zabol ប្រទេសអ៊ីរ៉ង់

នៅក្នុងទីក្រុងនេះ កម្រិតធាតុល្អិតPM2.5នៅក្នុងបរិយាកាសមានដល់ទៅ 217 µg/m3។ ការបំពុលបណ្ដាលមកពីដីសើមដែលស្ងួត ហើយហើរចូលទៅក្នុងបរិយាកាស។

ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​
ប្រែសម្រួល៖ Sophany
ប្រភព៖

  • ទីក្រុង​​ទាំង​១៥​ដែល​រង​ការ​បំពុល​បរិយាកាស​អាក្រក់​បំផុត​​ក្នុង​ពិភពលោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: