Britney Spears ចាប់​​អារម្មណ៍​លើ​រូបថត​ស្រាត​របស់ Justin Bieber

កាលពីពេលថ្មីៗនេះតារាចម្រៀងកូន ២ រាជនីតន្ត្រី POP អ្នកនាង Britney Spears បានចូលរួមផ្តល់បទសម្ភាសនៅក្នុងកម្មវិធីដ៏មួយរបស់វិទ្យុ BBC ដែលមានលោក Scott Mills ជា DJ ។

បន្ទាប់ពីការពិភាក្សារគ្នាលើរឿងដែលនាងស្ទើរតែស្លាប់តែសាររលកកម្ពស់ជិត ២ ម៉ែត្រពេលទៅលេងនៅ Hawaii នាងក៏ព្រលយពាក្យមួយចំនួនដែលគ្រប់គ្នាហាក់ដឹងថានាងចាប់អារម្មណ៍លើរូបថតស្រាតរបស់តារាចម្រៀង Justin Bieber ដែលបានថតពេលទៅលេងនៅ Hawaii ជាមួយមិត្តស្រី។ កំឡុងពេលដែល Justin Bieber ថតរូបអាក្រាតនោះ Britney Spears និងកូនៗក៏កំពុងតែស្នាក់នៅលើកោះ Hawaii ផងដែរ។

មេម៉ាយកូន២រូបនេះបាននិយាយនៅក្នុងវិទ្យុថា “តើអ្នកមានឃើញទេថាមានរឿងអ្វីកើតឡើងចំពោះគេបន្ទាប់ពីបង្ហោះរូបនោះ តើគេជាប្រភេទមនុស្សដែលចូលចិត្តហែកកេរ្តិ៍ខ្លួនឯងបែបនេះមែន ? នោះគឺជារឿងឆ្កួតឡប់ …” ។ នាងបានបន្តថា “នាងកំពុងតែពិភាក្សារក្នុងការជួបជាមួយនឹង Justin Bieber ក្នុងពេលផ្សព្វផ្សាយនូវអាលប៊ុមថ្មីរបស់នាង” ជាងនេះទៅទៀតនាងបានហៅ Justin Bieber ថា “បុរសកូនង៉ែត” ។

មិនត្រឹមតែប៉ុណ្ណោះនាងបានរំលឹកដល់ពេលមួយនោះដែលបានឃើញ Justin Bieber ជាលើកដំបូងនៅក្នុងសណ្ឋាគាររបស់នាង នាងថា “នៅពេលនោះគេដូចជាកូនក្មេងអាយុ ១៣ ឆ្នាំអញ្ចឹង ប៉ុន្តែពេលនោះគេមានអាយុ ១៦ ឆ្នាំហើយ ពេលនោះខ្ញុំសួរខ្លួនឯងថាតើក្មេងតូចម្នាក់នោះជានរណា? ប៉ុន្តែនៅពេលនេះគេមើលទៅសង្ហារណាស់ ហើយជាក្មេងប្រុសចិត្តល្អទៀតផង ជាពិសេសគេមានភាពចាស់ទុំជាងមុន” ៕

  • Britney Spears ចាប់​​អារម្មណ៍​លើ​រូបថត​ស្រាត​របស់ Justin Bieber已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: