ត្រីភាគី​បញ្ជូន​តួលេខ​ប្រាក់​ឈ្នួល​ចំនួន​៣ ដាក់ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ​សម្រេច​នៅ​ថ្ងៃស្អែក​ និពន្ធដោយ : ញ៉ុង​ ហេង       September-28-2016, 9:59 pm         193

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ត្រីភាគី​បញ្ជូន​តួលេខ​ប្រាក់​ឈ្នួល​ចំនួន​៣ ដាក់ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ​សម្រេច​នៅ​ថ្ងៃស្អែក​​នៅថ្ងៃនេះ ក្រុមការងារ​បច្ចេកទេស​ត្រីភាគី បានសម្រេច​តួលេខ​ចុងក្រោយ​ចំនួន​៣ សម្រាប់​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៧ ។ តួលេខ​ប្រាក់​ឈ្នួល​គោល​របស់​ភាគី​ទាំងបី នឹងត្រូវ​ដាក់ជូន​គណៈ​កម្ម​ការប្រឹក្សា​ការងារ​(LAC) ធ្វើការ​បោះឆ្នោត​សម្រេច នៅ​ថ្ងៃទី​២៩​ខែកញ្ញា ស្អែក​នេះ​។

​នៅក្នុង​ជំនួប​ត្រីភាគី​លើក​ទី​៣​នេះ ភាគី​សហជីព​សម្រេចយក​តួលេខ ១៧១​ដុល្លារ ខណៈ​ភាគី​និយោជក​ជ្រើស​រើសយក​តួលេខ ១៤៧​ដុល្លារ​។ ដោយឡែក​ភាគី​រដ្ឋាភិបាល នៅ​ឆ្នាំនេះ បានកំណត់​តួលេខ​រប​ស់​ខ្លួន​ផងដែរ គឺ ១៤៨​ដុល្លារ​។​

​កាលពី​ជំនួប​លើក​ទី​២ ភាគី​សហជីព​បាន​ទម្លាក់​តួលេខ​របស់ខ្លួន​ពី ១៧៩,៦​ដុល្លារ មក​នៅត្រឹម ១៧៧,៥៩​ដុល្លារ ស្របពេល​ភាគី​និយោជក​បាន​ដំឡើង​តួលេខ​ដល់​១៤៦,៧ ដុល្លារ ដែល​ធៀប​នឹង ១៤៤,២​ដុល្លារ កាលពី​ជំនួប​លើក​ទី​១ ។​

​សមាសភាព​នៃ​គណកម្មការ​ប្រឹក្សា​ការងារ មាន​ភាគី​រដ្ឋាភិបាល​ចំ​នួ ១៤​រូប ខណៈដែល​ភាគី​និយោជក​មាន​៧​រូប ឯ​ភាគី​សហជីព​ក៏មាន​៧​រូប​ដែរ​៕