តើ​Samsung Galaxy S7 និង​S7 Edge ជា​ស្មាតហ្វូន​ស្អាត​ជា​គេ​លើ​លោក​មែន​ឬ​ទេ? ចម្លើយ​មាន​នៅ​ទី​នេះ

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​សប្ដាហ៍​មុន​លោក​DJ Koh ដែល​ជា​នាយក​ផ្នែក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​Samsung បាន​ឡើង​បង្ហាញ​ពី​វត្តមាន​ថ្មី​នៃ​កំពូល​ស្មាតហ្វូន​​របស់​Samsung ហើយ​លោក​ក៏​បាន​និយាយ​ថា​S7 និង​S7 Edge គឺ​ជា​smartphone ដែល​ស្រស់​ស្អាត​ជា​គេ​នៅ​លើ​ពិភព​លោក​។​ចំពោះ​សម្តី​នេះ​បាន​ធ្វើ​អោយ​គ្រប់​គ្នា​ចាប់​អារម្មណ៍​និង​មាន​ចម្ងល់​ថា​វា​ពិត​ដូច​ជា​ថា​មែន​ឬ​អត់​។​ដើម្បី​ចង់​ដឹង​ច្បាស់​PhoneArena បាន​អោយ​ប្រិយមិត្ត​របស់​ខ្លួន​ធ្វើ​ការ​បោះ​ឆ្នោត​​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ចំណែក​លទ្ធផល​ដែល​ទទួល​បាន​គឺ​ថា​គួរ​អោយ​ភ្ញាក់​ផ្អើល​។

តើ​Samsung Galaxy S7 និង​S7 Edge ជា​ស្មាតហ្វូន​ស្អាត​ជា​គេ​លើ​លោក​មែន​ឬ​ទេ? ចម្លើយ​មាន​នៅ​ទី​នេះ

​​​​បើ​តាម​មើល​លទ្ធផល​ទទួល​បាន​ថា​មាន​មនុស្ស​បោះ​ឆ្នោត​ចំនួន​49.2 %​បាន​គាំទ្រ​ និង​50.8 %​មិន​គាំ​ទ្រ​លើ​ការ​លើក​ឡើង​។​បើ​ទោះ​លទ្ធផល​ទទួល​បាន​ថា​S7 និង​S7 Edge មិន​មែន​ជា​ទូរស័ព្ទ​ស្មាតហ្វូន​ដែល​ស្អាត​ជាង​គេ​លើ​លោក​ក្ដី​ក៏​មាន​ចំនួន​អ្នក​គាំ​ទ្រ​មិន​តិច​ច្រើន​ជាង​គ្នា​ប៉ុន្មាន​ដែរ។​នេះ​ក៏​បញ្ជាក់​ថាS7 និង​S7 Edge ពិត​ជា​ទទួល​បាន​ការ​គាំ​ទ្រ​ជាក់​ជា​មិន​ខាន៕
ប្រភព ៖​​

ប្រែសម្រួល ៖ Leng Kim

  • តើ​Samsung Galaxy S7 និង​S7 Edge ជា​ស្មាតហ្វូន​ស្អាត​ជា​គេ​លើ​លោក​មែន​ឬ​ទេ? ចម្លើយ​មាន​នៅ​ទី​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: