មាន​លុយ​​ក្រោម​ 250ដុល្លារ​ ស្មាតហ្វូន​ណា​ដែល​សាក​សម​សម្រាប់​អ្នក ?

បច្ចេកវិទ្យា​កាន់​តែ​រីកចម្រើន​ឥត​ឈប់​ឈរ​ ស្មាត​ហ្វូន​បាន​ក្លាយ​ទៅ​ជា​ឧបករណ៍​ដ៏​ពេញ​និយម​ក្នុង​ការ​ទំនាក់​ទំនង ការ​កម្សាន្ត និង​ស្រាវជ្រាវ​ ជា​ដើម។ ដោយ​ហេតុ​នេះ​ហើយ​ក្រុម​ហ៊ុន​ផលិត​ស្មាត​ហ្វូន​ជា​ច្រើន​បាន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​សម្រាប់​ស្មាត​ហ្វូន​របស់​ខ្លួន ក៏​ដូចជា​កំណត់​តម្លៃ​ ​ដើម្បី​ប្រកួត​ប្រជែង​យក​ទីផ្សារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្មាតហ្វូន​កាន់​មាន​តម្លៃ​ថោក​ និង​មាន​ច្រើន​ជម្រើស។

ថ្ងៃ​នេះ CAMBOMAG នឹង​ណែ​នាំ​ប្រិយមិត្ត​នូវ​ស្មាតហ្វូន​​ថ្មី​ មួយ​ចំនួន​ដែល​​មាន​លក្ខណៈ​សម្បត្តិ​ល្អ​​​​​សម្រាប់​អ្នក​ដែល​មាន​លុយ​​ក្រោម 250 ដុល្លារ​។

Huawei P8 Lite តម្លៃ​ប្រហែល 220$

  • អេក្រង់​​​ប្រភេទ IPS LCD ទំហំ 5 អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 720 x 1280 ភិចសែល និង​មាន​ដង់ស៊ីតេ​អេក្រង់​ 294 ppi ។
  • កាមេរ៉ា​ក្រោយ​ទំហំ 13 MP និង​ខាង​មុខ​ទំហំ 5 MP
  • CPU ប្រភេទ Octa-core Cortex-A53 ល្បឿន 1.2 GHz
  • RAM ទំហំ 2 GB
  • អង្គ​ចងចាំ​ខាង​ក្នុង 16GB អាច​បន្ថែម​ Memory ខាង​ក្រៅ​បាន​រហូត​ទៅ​ដល់ 128 GB
  • ប្រព័ន្ធ​ប្រតិបត្តិការ Android OS, v5.0 (Lollipop)​
  • ថ្ម​ប្រភេទ Li-Ion ទំហំ 2200 mAh

​Huawei Honor 4X តម្លៃ​ប្រហែល 208$

  • អេក្រង់​​​ប្រភេទ IPS LCD ​​ទំហំ​ធំ​រហូត​ទៅ​ដល់ 5.5 អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 720 x 1280 ភិចសែល និង​មាន​ដង់ស៊ីតេ​អេក្រង់​ 267 ppi ។
  • កាមេរ៉ា​ក្រោយ​ទំហំ 13 MP និង​ខាង​មុខ​ទំហំ 5 MP
  • CPU ប្រភេទ Octa-core Cortex-A53 ល្បឿន 1.2 GHz
  • RAM ទំហំ 2 GB
  • អង្គ​ចងចាំ​ខាង​ក្នុង 8GB អាច​បន្ថែម​ Memory ខាង​ក្រៅ​បាន​រហូត​ទៅ​ដល់ 32 GB
  • ប្រព័ន្ធ​ប្រតិបត្តិការ Android OS, v5.0 (Lollipop)​
  • ថ្ម​ប្រភេទ Li-Po ទំហំ 3000 mAh

Asus Zenfone 2 16GB តម្លៃ​ប្រហែល 210$

  • អេក្រង់​​​ប្រភេទ IPS ទំហំ​ធំ​រហូត​ទៅ​ដល់ 5.5 អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1080 x 1920 ភិចសែល និង​មាន​ដង់ស៊ីតេ​អេក្រង់​ 403 ppi ។
  • កាមេរ៉ា​​ក្រោយ​​ទំហំ 13 MP និង​ខាង​មុខ​ទំហំ 5 MP
  • CPU ប្រភេទ Quad-core ល្បឿន 1.8 GHz
  • RAM ទំហំ 2 GB
  • អង្គ​ចងចាំ​ខាង​ក្នុង 16 GB អាច​បន្ថែម​ Memory ខាង​ក្រៅ​បាន​រហូត​ទៅ​ដល់ 64 GB
  • ប្រព័ន្ធ​ប្រតិបត្តិការ Android OS, v5.0 (Lollipop)​
  • ថ្ម​ប្រភេទ Li-Po ទំហំ 3000 mAh

Samsung Galaxy Galaxy J5 តម្លៃ​ប្រហែល 223$

 

  • អេក្រង់​​ ប្រភេទ Super AMOLED ទំហំ​ 5 អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 720 x 1280 ភិចសែល និង​មាន​ដង់ស៊ីតេ​អេក្រង់​ 294 ppi ។
  • កាមេរ៉ា​​ក្រោយ​​ទំហំ 13 MP និង​ខាង​មុខ​ទំហំ 5 MP
  • CPU ប្រភេទ Quad-core Cortex-A53 ល្បឿន 1.2 GHz
  • RAM ទំហំ 1.5 GB
  • អង្គ​ចងចាំ​ខាង​ក្នុង 16 GB អាច​បន្ថែម​ Memory ខាង​ក្រៅ​បាន​រហូត​ទៅ​ដល់ 64 GB
  • ប្រព័ន្ធ​ប្រតិបត្តិការ Android OS, v5.1 (Lollipop)
  • ថ្ម​ប្រភេទLi-Ion ទំហំ 2600 mAh

Microsoft Lumia 540 តម្លៃ​ប្រហែល 162$

  • អេក្រង់​​ទំហំ​ 5 អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 720 x 1280 ភិចសែល និង​មាន​ដង់ស៊ីតេ​អេក្រង់​ 294 ppi ។
  • កាមេរ៉ា​​ក្រោយ​​ទំហំ 8 MP និង​ខាង​មុខ​ទំហំ 5 MP
  • CPU ប្រភេទQualcomm Snapdragon 200 Quad-core Cortex-A7 ល្បឿន 1.2 GHz
  • RAM ទំហំ 1 GB
  • អង្គ​ចងចាំ​ខាង​ក្នុង 1 GB អាច​បន្ថែម​ Memory ខាង​ក្រៅ​បាន​រហូត​ទៅ​ដល់ 128 GB
  • ប្រព័ន្ធ​ប្រតិបត្តិការ Microsoft Windows Phone 8.1 with Lumia Denim
  • ថ្ម​ប្រភេទLi-Ion ទំហំ 2200 mAh

សូម​បញ្ជាក់​រាល់​តម្លៃ​របស់​​ទូរសព្ទ​នីមួយៗ ត្រូវ​បាន​ដក​ស្រង់​​ចេញ​ពី​គេហទំព័រ​របស់​ហាង​លក់​ទូរសព្ទ​  និង  នៅ​ថ្ងៃ​ទី 8 ខែ​សីហា​ ឆ្នាំ 2015 ៕

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិ​ដោយ ©CAMBOMAG

  • មាន​លុយ​​ក្រោម​ 250ដុល្លារ​ ស្មាតហ្វូន​ណា​ដែល​សាក​សម​សម្រាប់​អ្នក ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: