បទ “ស្អាត Baby” ស្នាដៃ​កូន​ខ្មែរ​ថ្មី​ ជា​ចង្វាក់​ Hip Hop ពិត​ជា​កន្ត្រាក់​អារម្មណ៍

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​ក៏​ដូចជា​ស្ដាប់​នូវ​បទ​ចម្រៀង​ដែល​ជា​ស្នា​ដៃ​​របស់​កូន​ខ្មែរ​មួយ​​ចំនួន​រួច​មក​ហើយ​តាម​រយៈ​អត្ថបទ​ដែល CAMBOMAG បាន​ចុះ​ផ្សាយ ប៉ុន្តែ​បទ​ចម្រៀង​ទាំង​នោះ​គឺ​ភាគ​ច្រើន​ជា​បទ​មនោសញ្ចេតនា​ ស្នេហា កម្សត់​ជា​ដើម។

សម្រាប់​ពេល​នេះ​ CAMBOMAG សូម​ណែ​នាំ​នូវ​បទ​ចម្រៀង​មួយ​បទ​ទៀត​ដែល​ជា​ស្នា​ដៃ​កូន​ខ្មែរ​ពិតៗ​ ដោយ​មិន​បាន​ចំលង​បទ​ភ្លេង​ ឬក៏ ​មេឡូឌី ពី​ខាង​បរទេស​ណា​មួយ​ឡើយ ដែលមាន​ចំណង់​ជើង​ថា ស្អាត Baby ជា​ចង្វាក់ Hip Hop កន្ត្រាក់​អារម្មណ៍។ ស្អាត​ Baby គឺ​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​ មេឡូឌី និង​បទភ្លេង ក៏​ដូច​ជា​ច្រៀង ដោយ​យុវជន​ខ្មែរ​​ដ៏​មាន​សមត្ថភាព​ពីរ​រូប​គឺ Bross La ជាមួយ​នឹង Vidcooler។ ជាមួយ​បទ​ ស្អាត Baby នេះ ពិត​ជា​ធ្វើ​អ្នក​ស្ដាប់​កន្ត្រាក់​អារម្មណ៍​ទៅ​តាម​បទ​ភ្លេង បែប Hip Hop ស្ទើរ​តែ​ចង់​​រាំ​តាម​ចង្វាក់​ភ្លេង​ ម្ដងៗ មិន​ចាញ់​បទ​បរទេស​ឡើយ។

បទស្អាត​ Baby Official Audio

បទស្អាត​ Baby ច្រៀង​ដោយ Bross La និង Vidcooler នៅលើ​ឆាកតន្ត្រី ទូរទស្សន៍ ETV

គួរ​បញ្ជាក់​ផង​ដែរ​ថា Vidcooler គឺ​ជា​អតីត​បេក្ខជន​មួយ​រូប​នៅ​ក្នុង​កម្មវិធី ពេញចិត្ត​ឬ អត់ របស់​ស្ថានីយ​ទូរទស្សន៍ MYTV ៕​​​

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ©CAMBOMAG

  • បទ “ស្អាត Baby” ស្នាដៃ​កូន​ខ្មែរ​ថ្មី​ ជា​ចង្វាក់​ Hip Hop ពិត​ជា​កន្ត្រាក់​អារម្មណ៍已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: