​វីដេអូ​គូរ​គំនូរ​របស់​កូន​ខ្មែរ​មួយ​រូប​ត្រូវ​បាន​ទំព័រ​ Facebook បរទេស​ដ៏​ល្បី​មួយ​​យក​ទៅ​ផ្សព្វផ្សាយ

កាល​ពី​ពេល​ថ្មីៗ​នេះ​ទំព័រ​ Facebook ដ៏​ល្បី​របស់​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា បាន​បង្ហោះ​នូវ​វីដេអូ​ដែល​បង្ហាញ​ពី​សមត្ថភាព​គូរ​គំនូរ​ដ៏​អស្ចារ្យ​​មួយ​ ដែល​មាន​អ្នក​លេង Facebook រាប់​ពាន់​នាក់​បាន​ចូល​ទៅ​បញ្ចេញ​មតិ​ក្នុង​ន័យ​សរសើរ​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​នេះ រួម​ជាមួយ​នឹង​ការ​ចែក​រំលែក​ និង​ Like រាប់​ម៉ឺន​នាក់​ផង​ដែរ។

បើ​តាម​ការ​បញ្ជាក់​របស់​ទំព័រ​នោះ​បាន​ឲ្យ​ដឹង​ថា​វីដេអូ​មួយ​នេះ​គឺ​ជា​របស់​លោក កុយ វិសុទ្ធកវី ដែល​ជា​ជនជាតិ​ខ្មែរ។ ដែល​វីដេអូ​មួយ​នេះ​ត្រូវ​បាន​លោក វិសុទ្ធកវី បង្ហោះ​ចូល​ទៅ​ក្នុង​ទំព័រ​ Facebook មួយ​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា ។

Soothe Your Eyes Watching Visothkakvei’s World Doodling.

Posted by on Wednesday, March 30, 2016

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ប្រជាជន​កម្ពុជា​ជា​ពិសេស​យុវវ័យ​ជា​ច្រើន​ បាន​ស្គាល់​គាត់​តាម​រយៈ​ការ​បង្ហាញ​នូវ​ស្នាដៃ​គំនូរ​ និង​ការ​រចនា​រូបភាព​ឌីជីថល​​នៅ​លើ​បណ្ដាញ​សង្គម​ Facebook និង​តាម​រយៈ​គម្រប​ VCD របស់​ផលិតកម្ម​មួយ​ចំនួន និង​ផ្ទាំង​ផ្សព្វផ្សាយ​​ផ្សេងៗ​ជា​ច្រើន។

ជាង​នេះ​ទៅ​ទៀត​ស្នាដៃ​រចនា​រូបភាព​ឌីជីថល​មួយ​​របស់​គាត់​​ក៏​ធ្លាប់​​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​របស់​សហរដ្ឋអាមេរិក កោត​សរសើរ និង​យក​ទៅ​ដាក់​តាំង​នៅ​ក្នុង​ស្ថាន​ទូត​ផង​ដែរ៕​​​​​

ស្នាដៃ​រចនា​រូបភាព​ឌីជីថល​របស់​ វីសុទ្ធកវី ​​ដែល​ត្រូវ​បាន​ដាក់​តាំង​ក្នុង​ស្ថានទូតអាមេរិក

ស្នាដៃ​រចនារូបភាពឌីជីថល​ផ្សេងៗ​ទៀត​របស់​ វីសុទ្ធកវី 

ស្នាដៃ​គូរគំនូរ​របស់​ វិសទ្ធកវី

អត្ថបទ ៖ ជលស័យ

  • ​វីដេអូ​គូរ​គំនូរ​របស់​កូន​ខ្មែរ​មួយ​រូប​ត្រូវ​បាន​ទំព័រ​ Facebook បរទេស​ដ៏​ល្បី​មួយ​​យក​ទៅ​ផ្សព្វផ្សាយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: