Neymar អាច​នឹង​ត្រូវ​សម្រេច​ចិត្ត​ជ្រើស​រើស​ប្រកួត​ Copa America ឬ​ Olympics Game

​យោង​តាម​សម្ដី​របស់​ប្រធាន​សហព័ន្ធ​កីឡាករ​បាល់​ទាត់​របស់​ប្រេស៊ីល​បាន​បញ្ជាក់​ថា​ពួក​គេ​ចង់​ឲ្យ​ Neymar ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ Copa America និង Olympics Game ប៉ុន្តែ​ពួក​គេ​ព្រួយ​បារម្ភ​ថា​តើ​ Neymar អាច​រ៉ាប់​រង​ការ​ប្រកួត​ដែល​កៀក​គ្នា​យ៉ាង​នេះ​បាន​ឬ​អត់​ ដូចនេះ​ពួក​គេ​ចង់​ឲ្យ​ Neymar សម្រេច​ជ្រើស​រើស​ព្រឹត្តិការណ៍​ណា​មួយ​ដែល​គេ​ចង់​ប្រកួត​ខ្លាំង​ជាង​ ។

ដែល​ការ​ប្រកួត​ Copa America និង​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០១៦​នេះ​ ខណៈ​ការ​ប្រកួត​ Olympic Game ដែល​ប្រព្រឹត្តិ​នៅ​ទីក្រុង​ Rio de Janeiro នៃ​ប្រទេស​ប្រេស៊ីល​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​២៦​ខែ​សីហា​ ដែល​យោង​តាម​កាល​បរិច្ឆេទ​នេះ​ឃើញ​ថា​ព្រឹត្តិការណ៍​ទាំង​២​នេះ​មាន​គម្លាត​គ្នា​ត្រឹម​តែ​១​ខែ​ប៉ុណ្ណោះ​ ។

គួរ​រំលឹក​ថា​ Neymar ក៏​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Olympics Game កាល​ពី​ឆ្នាំ​២០១២​ ដែល​នោះ​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​អង់គ្លេស​ តែ​កាល​នោះ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ត្រឹម​មេដាយ​ប្រាក់​ប៉ុណ្ណោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Neymar អាច​នឹង​ត្រូវ​សម្រេច​ចិត្ត​ជ្រើស​រើស​ប្រកួត​ Copa America ឬ​ Olympics Game已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: