ហួស​ចិត្ត​ Real Madrid បែរ​ជា​បរាជ័យ​ក្រោម​ដៃ​ Wolfsburg

ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​ក្នុង​ពាន​រង្វាន់​ UEFA Champion League កាល​ពី​យប់​មិញ​ក្លឹប​ស្ដេច​ស​ Real Madrid បែរ​ជា​បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​២​ក្រោម​ដៃ​ក្លឹប​ Wolfsubrg ។

ដោយ​គ្រាប់​បាល់​របស់​ Wolfsburg គឺ​កើត​មាន​នៅ​នាទី​១៨​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Ricardo Rodriguez ( បាល់​ពិន័យ​១១​ម៉ែត្រ​ ) និង​មួយ​គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Maximilian Arnold នៅ​នាទី​២៥​ ។

យ៉ាង​ណា​លទ្ធផល​នេះ​ពិត​ជា​ធ្វើ​អ្នក​គាំទ្រ​របស់​ក្លឹប​ Real Madrid ជា​ច្រើន​មាន​ភាព​ខក​ចិត្ត​ជា​ខ្លាំង​ ព្រោះ​កាល​ពី​ថ្មីៗ​នេះ​ Real Madrid ទើប​តែ​បំបាក់​ក្លឹប​ជើង​ខ្លាំង​ Barcelona ឥឡូវ​បែរ​ជា​ចាញ់​ក្រោម​ដៃ​ក្លឹប​ Wolfsburg ដែល​ជា​ក្លឹប​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៨​នៅ​ក្រប​ខណ្ឌ​ Bundesliga ទៅ​វិញ​ ។

សូម​ទស្សនា​ Highlight នៃ​ការ​ប្រកួត​យប់​មិញ ៖

សូម​បញ្ជាក់​ថា​ការ​ប្រកួត​ជើង​ទី​២​គឺ​ក្លឹប​  Real Madrid នឹង​បើក​ទ្វារ​ទឹក​ដី​  Santiago Bernabeu ស្វាគមន៍​  Wolfsburg នា​ថ្ងៃ​ទី​១៣​ខែ​មេសា​សប្ដាហ៍​ក្រោយ​នេះ​ ។

អត្ថបទ ៖ វិចទ័រ

  • ហួស​ចិត្ត​ Real Madrid បែរ​ជា​បរាជ័យ​ក្រោម​ដៃ​ Wolfsburg已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: