សភាពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី ទទូច​ឲ្យ​ពាណិជ្ជករ​ចាប់យក​ទីផ្សារ​ឲ្យ​កាន់តែច្រើន​ជាមួយ​កម្ពុជា វៀតណាម ឡាវ​… និពន្ធដោយ : ទេព អ៊ីវិសាល       September-28-2016, 9:39 pm         350

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សភាពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី ទទូច​ឲ្យ​ពាណិជ្ជករ​ចាប់យក​ទីផ្សារ​ឲ្យ​កាន់តែច្រើន​ជាមួយ​កម្ពុជា វៀតណាម ឡាវ​...មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១៥​បើទោះបីជា​ការដាក់​ដំណើរការ​ជា​ផ្លូវការ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​(AEC) បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជិត​មួយឆ្នាំ​ក៏ដោយ លំហូរ​ពាណិជ្ជកម្ម ជាពិសេស​ការនាំចេញ​នៅក្នុង​តំបន់ មិនទាន់​អាច​ឲ្យ​ធ្វើ​សភាពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ពេញចិត្ត​នៅឡើយ​នោះទេ​។ ក្នុងនោះ ពួកគេ បាន​ទទូច​ឲ្យ ពាណិជ្ជករ​ឥណ្ឌូនេស៊ី ដែល​នៅក្នុង​ប្រទេស​ធំជាងគេ​របស់​អាស៊ាន ឲ្យ​យកចិត្តទុកដាក់​កាន់តែខ្លាំង​លើ​ទីផ្សារ​អាស៊ាន​។

​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី លោក Rosan Roeslani បាន​ថែ្ល​ង​ទៅកាន់​ពាណិជ្ជករ​ឥណ្ឌូណេស៊ី​ដោយ​បញ្ជាក់ថា «​វា​បាន​ដល់ពេល​ហើយ​ដែល​ឥណ្ឌូណេស៊ី​ត្រូវផ្តោត​បន្ថែម​ទៅលើ​ទីផ្សារ​របស់​អាស៊ាន​។ យើង មាន​ក្តីសង្ឃឹម​មួយ​ដ៏​ធំ​ថា សហគមន៍​សេដ្ឋកិច្ច នឹង​ជួយ​ជំរុញ​អ្នក​នាំចេញ​ឥណ្ឌូនេស៊ី​ដើម្បី​បង្កើន​ការនាំចេញ​ទៅកាន់​ប្រទេស​អាស៊ាន​។ សេចក្តីថ្លែងការណ៍​រប​ស់មេ​ពាណិជ្ជករ​រូបនេះ ត្រូវបានធ្វើ​នា​សន្និសីទ​ពាណិជ្ជកម្ម​ថ្នាក់ជាតិ នា​ថ្ងៃទី​២៧ ខែកញ្ញា ក្នុង​ក្រុង​ហ្សា​ការ​តា​។

​នា​សន្និសីទ​ក្រោម​ប្រធាន «​ពាណិជ្ជកម្ម និង​ការនាំចេញ​សម្រាប់​ទាំងអស់គ្នា​» លោក Rosan បាន​កត់សម្គាល់ថា​ការនាំចេញ​ទៅកាន់​ទីផ្សារ​ចាស់​នៅក្នុង​តំបន់​អាស៊ាន​បាន​ធ្លាក់ចុះ​ដូចជា​នៅ​សិង្ហ​បុរី (-o.៤៦​ភាគរយ​) និង​ថៃ (-៦.០៩​ភាគរយ​) ខណៈ​ការនាំចេញ​ទៅកាន់​ប្រទេស​អាស៊ាន​ប្រាំមួយ​ផ្សេងទៀត បាន​កើនឡើង​គួរកត់សម្គាល់ ពោលគឺ​កំណើន​បាន​កើនឡើង​ពី​៥.០២​ពាន់​លាន​ដុល្លារ​ទៅ​៥.៧​ពាន់​លាន ក្នុងអំឡុង​ខែមករា​ដល់​ខែសីហា​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ។

​យ៉ាងណាក៏ដោយ ប្រធានសភា​ពាណិជ្ជកម្ម​រូបនោះ បាន​ទទូច​ឲ្យ​អ្នកជំនួញ​ឥណ្ឌូនេស៊ី​ពង្រីក​បន្ថែម​នៅក្នុង​ទីផ្សារ​ទាំង​ប្រាំមួយ​ដែល​រួមមាន​ហ្វីលីពីន មី​យ៉ាន់​ម៉ា វៀតណាម កម្ពុជា ឡាវ និង​ព្រុយ​ណេ ដ្បិត​បើ​ប្រៀបធៀប​តម្លៃ​នៃ​ការនាំ​ចេញទៅ​របស់​ឥណ្ឌូនេស៊ី​ទៅកាន់​ប្រទេស​ទាំងនេះ មិនទាន់​ស្មើ​នៃ​ការចេញ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​មួយ​ផងដែរ​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា​អាស៊ាន បានដាក់​ដំណើរ​ជា​ផ្លូវការ​នូវ​គោលនយោបាយ​បាយ​នៃ​ការកែប្រែ​អាស៊ាន​ឲ្យ​ទៅជា​សហគមន៍​សេដ្ឋកិច្ច ឬ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។ គោលដៅ​នៃ​សមាហរណកម្ម​នេះ សំដៅ​ឲ្យ​បានការ​កែប្រែ​តំបន់​អាស៊ាន​ឲ្យ​ទៅជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ការវិនិយោគ និង ពាណិជ្ជកម្ម​ដោយ​ពុំមាន​របាំង​ពន្ធគយ និង​មិនមែន​ពន្ធគយ​៕