ក្រុម​តា​លី​បង់​ខកចិត្ត​ដែល ត្រាំ និង ហ៊ី​ឡា​រី មិន​ជជែក​រឿង​អា​ហ្វ​ហ្កា​នី​ស្ថាន​ និពន្ធដោយ : ថ្មីៗ       September-28-2016, 11:19 pm         309

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុម​តា​លី​បង់​ខកចិត្ត​ដែល ត្រាំ និង ហ៊ី​ឡា​រី មិន​ជជែក​រឿង​អា​ហ្វ​ហ្កា​នី​ស្ថាន​​មេដឹកនាំ​ក្រុម​តា​លី​បង់​បាន​តាមដាន​ការជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំងពីរ​រូប ពី​ទីកន្លែង​សម្ងាត់​មួយ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ថ្ងៃ​អង្គារ​ម្សិលមិញ​។  ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​នោះ បេក្ខជន​ទាំងពីរ​មិនបាន​ជជែក​ដេញដោល​ពី​បញ្ហា​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើយ​។​

​ការជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក ដូ​ណា​ល់ ត្រាំ លើកដំបូង​បានក្លាយ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​។ សូម្បីតែ​ក្រុម​តា​លី​បង់​ក៏​តាមដាន​ការបោះឆ្នោត​នេះដែរ​។​

​យោងតាម​សារព័ត៌មាន NBC  អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ Zabihullah Mujahid បាន​អះអាងថា មេដឹកនាំ​ក្រុម​របស់ខ្លួន​បាន​តាមដាន​ការជជែក​ដេញដោល​របស់​បេក្ខជន​ទាំងពីរ​នាក់​ដែរ​កាលពី​ម្សិលមិញ​។ ហើយ​មេដឹកនាំ​ក្រុម​នេះ​បាន​មើល​ការជជែក​គ្នា​នេះ​ពី​កន្លែង​សម្ងាត់​មួយ​នៅ​អា​ហ​ហ្វ​ហ្កា​នី​ស្ថាន​។

​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ Zabihullah Mujahid បាន​លើកឡើងថា​៖« យើង​ពិតជា​ចាប់អារម្មណ៍​ចំពោះ​ការជជែក​ដេញដោល​នេះ​។ តែ​បេក្ខជន ដូ​ណា​ល់ ត្រាំ និយាយ​ចេញមក​ពាសវាល​ពាសកាល ហើយ​លោក​ក៏​ជា​បេក្ខជន​ដែល​មិនសូវ​នឹងធឹង​ដែរ​»​។

​ក្រៅពី​អះអាងថា ពួកគេ​មិនសូវ​ជា​ចាប់អារម្មណ៍​បេក្ខជន ដូ​ណា​ល់ ត្រាំ រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​តា​លី​បង់​ខកចិត្ត​គឺ ការជជែក​គ្នា​ម្សិលមិញ​នេះ មិនមាន​បេក្ខជន​ប្រ​ធានា​ធិបតេយ្យ​ណាមួយ​និយាយ​ពី​បញ្ហា​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើយ​។ 

​អ្នកនាំពាក្យ​នេះ​អះអាងថា មេក្រុម​តា​លី​បង់​រំពឹង​យ៉ាង​មុតមាំ​ថា បញ្ហា​អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​ក្លាយជា​ប្រ​ធា​បទ​ក្តៅ​នៅក្នុង​កិច្ចពិភាក្សា​រវាង​បេក្ខជន​ទាំងពីរ​នាក់​ហើយ​។​លោក Zabihullah Mujahid «​វា​គ្មានអ្វី​ជា​ចំណាប់អារម្មណ៍​របស់​យើង​ឡើយ​នៅក្នុង​ការជជែក​ដេញដោល​រវាង​អ្នក​ទាំងពីរ​ព្រោះ​អ្នក​ទាំងពីរ​និយាយ​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន​និង​ដំណោះស្រាយ​ពេលអនាគត​សម្រាប់​ប្រទេស​នេះ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​»​។​

​តាមពិតទៅ ក្រៅពី​មិន​និយាយ​ច្រើន​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន បេក្ខជន​ទាំងពីរ​អ្នក​មិន​និយាយ​សូម្បីតែ​បន្តិច​ពី​ជម្លោះ​បង្ហូរឈាម​នៅ​ស៊ី​រី ទោះបីជា​ជម្លោះ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ក្តី​។

​សូមបញ្ជាក់ថា ក្រុម​តា​លី​បង់ បាន​គ្រប់គ្រង​អា​ហ្វ​ហ្កា​នី​ស្ថាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូតដល់​ឆ្នាំ ២០០១​នៅពេលដែល​អាមេរិក​ដឹកនាំ​ទ័ព​ឈ្លានពាន​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ចាប់តាំងពី​ពេល​នោះមក​កងកម្លាំង​ក្រុម​តា​លី​បង់​បន្ត​ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​តោន​។ ជន​ស៊ីវិល​អា​ហ្វ​ហ្កា​នី​ស្ថាន​និង​ទាហាន​អាមេរិក​រាប់ពាន់នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការប្រយុទ្ធ​គ្នា​នេះ ហើយ​ការចរចា​សន្តិភាពរ​វា​ង​ភាគី​ជម្លោះ​ក៏​ជាប់គាំង​មកដល់​បច្ចុប្បន្ន​៕