Benzema ថា​អត់​ដែល​ចាប់​អារម្មណ៍​ចង់​ទៅ​ Arsenal ទេ​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​កីឡាករ​ Karim Benzema បាន​និយាយ​ថា​រូប​គេ​អត់​ដែល​ចាប់​អារម្មណ៍​ចង់​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Arsenal ទេ​ ហើយ​គេ​ចង់​បន្ត​លេង​នៅ​ Real Madrid ។

ដោយ​កាល​ពី​ថ្ងៃ​អាទិត្យ​ Benzema បាន​និយាយ​នៅ​លើ​ទូរទស្សន៍​ Telefoot របស់​ប្រទេស​បារាំង​ថា​ « ខ្ញុំ​កំពុង​លេង​នៅ​ក្លឹប​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពិភព​លោក​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​និង​លេង​នៅ​ទីនេះ​ ដូចនេះ​ខ្ញុំ​គ្មាន​មូល​ហេតុ​ដែល​ត្រូវ​ចាក​ចេញ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ចាប់​អារម្មណ៍​ចង់​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Arsenal ផង​ដែរ​ » ។

គួរ​បញ្ជាក់​ថា​កាល​ពី​អំឡុង​ពេល​ទី​ផ្សារ​ដៅ​ដូរ​កីឡាករ​កំពុង​បើក​ក្លឹប​ Arsenal បាន​ព្យាយាម​ធ្វើ​ការ​ដេញ​ថ្លៃ​កីឡាករ​ Benzema ពី​ក្លឹប​ Real Madrid ជា​ច្រើន​លើក​ច្រើន​សារ​ដើម្បី​ឲ្យ​រូប​គេ​ផ្លាស់​មក​លេង​នៅ​ក្រប​ខណ្ឌ​ Premier League តែ​មិនបាន​សម្រេច​ឡើយ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Benzema ថា​អត់​ដែល​ចាប់​អារម្មណ៍​ចង់​ទៅ​ Arsenal ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: