កូរ៉េ​ខាងជើង​កាត់​​ទោស​ជនជាតិ​អាមេរិក​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​

កាល​ពី​ថ្ងៃ​ពុធ​ ទី ១៦​ ខែ​ មិនា ឆ្នាំ​២០១៦​ តុលាការ​កំពូល​របស់​កូរ៉េខាងជើង​ បាន​ធ្វើ​ការ​កាត់​ទោស​ទេសចរ​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​ Otto Warmbier នៅ​ក្នុង​សវនាការ​ដែល​មាន​រយៈពេល​ត្រឹម​១ម៉ោង ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​ដោយ​ត្រូវ​ធ្វើ​ពលកម្ម​យ៉ាង​ធ្ងន់​ ក្នុង​​បទ​ចោទ​ពី​បទ​វិទ្ធង្សនា​ ដោយ​សារ​លោក​បាន​ព្យាយាម​លួច​យក​បដា​ឃោសនា​ពី​កន្លែង​ហាមឃាត់​នៅ​ក្នុង​សណ្ឋាគារ​ដែល​លោក​ស្នាក់នៅ​ តាម​សំណើ​របស់​មនុស្ស​ស្គាល់​គ្នា​ម្នាក់​ដែល​​ចង់​បាន​បដា​នោះ​ទៅ​ព្យួរ​នៅ​ក្នុង​ព្រះវិហារ​របស់​នាង​។

កូរ៉េ​ខាងជើង​កាត់​​ទោស​ជនជាតិ​អាមេរិក​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​

លោក​ Otto Wambier មាន​អាយុ​២១​ឆ្នាំ​ ដែល​ជា​និស្សិត​បរិញ្ញាបត្រ​សាកលវិទ្យាល័យ​Virginia មក​ធ្វើ​ដំណើរ​កម្សាន្ត​​នៅ​កូរ៉េខាងជើង​ តាមរយៈ​ក្រុម​ទេសចរណ៍​ឆ្នាំ​ថ្មី​ (New Year’s Tour Group) ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​ មករា​ នៅ​ពេល​ដែល​លោក​ព្យាយាម​ចាកចេញ​ពី​ប្រទេស​នេះ​។
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​មុន​ពេល​សវនាការ បាន​បញ្ជាក់​ថា​ លោក​បាន​ព្យាយាម​យក​ផ្ទាំង​បដា​ ដែល​មាន​ពាក្យ​ស្លោក​នយោបាយ​​ ឲ្យ​ទៅ​ម្ដាយ​របស់​មិត្តភ័ក្ដិ​ម្នាក់​ដែល​បាន​និយាយ​ថា​ គាត់​ចង់​បាន​វា​ទៅ​ដាក់​តាំង​នៅ​ក្នុង​ព្រះវិហារ​របស់​គាត់​។​

កូរ៉េខាងជើង​បាន​ប្រកាស​ពី​ការ​ចាប់​ខ្លួន​បុរស​ខាងលើ នៅ​ចុង​ខែ​មករា​ ដោយ​លើកឡើង​ថា​ លោក​បាន​ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​នឹង​រដ្ឋ​ ដោយ​មាន​ការ​សមគំនិត​ដោយ​ស្ងៀមស្ងាត់​​ និង​ដោយ​ស្ថិត​ក្រោម​ការ​សម្រប​សម្រួល​​របស់​រដ្ឋាភិបាល​អាមេរិក​។

នៅ​ក្នុង​ការ​លើកឡើង​របស់​ខ្លួន​ លោក​ Wambier ​បាន​និយាយ​ថា​ សមាជិក​ព្រះវិហារ​ម្នាក់​បាន​ផ្ដល់​ឲ្យ​លោក​នូវ​រថយន្ត​ដែល​មាន​តម្លៃ​១០,០០០ដុល្លារ ហើយ​ប្រាប់​ថា​ ពាក្យ​ស្លោក​នោះ​គួរ​ត្រូវ​បាន​ដាក់​ព្យួរ​លើ​ជញ្ជាំង​ ទុក​ដូច​ជា​ជ័យភណ្ឌ​។ លើស​ពី​នេះ​ ក្នុង​ករណី​ដែល​លោក​ ត្រូវ​បាន​ឃាត់​ខ្លួន​ ហើយ​មិន​អាច​ត្រលប់​ទៅ​អាមេរិក​វិញ​ នោះ​គ្រួសារ​របស់​លោក​នឹង​ទទួល​បាន​ប្រាក់​ ២០,០០០ ដុល្លារ​ក្នុង​ទម្រង់​ជា​ការ​បរិច្ចាគ​សប្បុរសធម៌។
ជាទូទៅ​ ទីក្រុង​ព្យុងយ៉ាង​ តែង​តែង​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​សេអ៊ូល​ ថា​បាន​បញ្ជូន​អ្នក​ស៊ើបការណ៍​សំងាត់​មក​កូរ៉េខាងជើង ដើម្បី​ផ្ដួល​រំលំ​​រដ្ឋាភិបាល​កូរ៉េខាងជើង​ ហើយ​អាច​ឲ្យ​អាមេរិក​គាំទ្រ​កូរ៉េ ខាង​ត្បូង​ធ្វើ​ការ​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​ទាំងមូល​។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖

  • កូរ៉េ​ខាងជើង​កាត់​​ទោស​ជនជាតិ​អាមេរិក​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: