យន្តហោះ Boeing 777 ឆេះ​ស្លាប​ខាង​ឆ្វេង​អំឡុង​ពេល​ហោះ​ឡើង តែ​សំណាង​ល្អ​គ្មាន​គ្រោះថ្នាក់

យន្តហោះ Boeing 777 ​របស់​អង់គ្លេស​បាន​ឆេះ​ស្លាប​ខាង​ឆ្វេង​អំឡុង​ពេល​កំពុង​តែ​ហោះ​ឡើង​ចេញ​ពី​ព្រលាន​យន្តហោះ​នៅ Las Vegas ​ប៉ុន្តែ​ជា​សំណាង​ល្អ​មិន​មាន​អ្នក​ណា​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ។

Boeing 777 ​ដែល​ផ្ទុក​អ្នក​ធ្វើ​ដំណើរ​ចំនួន​១៥៩​នាក់​និង​បុគ្គលិក​លើ​នោះ​ចំនួន​១៣​នាក់​ទៀត​នោះ បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​បញ្ចេះ​ម៉ាស៊ីន​បើក​បាន​បន្តិច​ក៏​មាន​ភ្លើង​ឆេះ​ចេញ​ពី​ស្លាប​ខាង​ឆ្វេង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង។ ជា​សំណាង​ល្អ​អ្នក​បើក​បរ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​ប្រាប់​ទៅ​ខាង​ស្ថានីយ​ភ្លាម ក្រោយ​ដឹង​ថា​យន្តហោះ​ត្រូវ​ភ្លើង​ឆេះ។

ទោះ​ជា​មិន​មាន​អ្នក​គ្រោះ​ថ្នាក់​ដល់​ជីវិត​មែន ប៉ុន្តែ​អ្នក​ដំណើរ​ចំនួន​១៤​នាក់​ក៏​រងរបួស​បន្តិច​បន្តិច​ផង​ដែរ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​ជួយ​សង្គ្រោះ។ អ្នក​ជំនាញ​បាន​បញ្ជាក់​ចំពោះ​រឿង​នេះ​ថា បណ្ដាល​មក​ពី​មាន​បញ្ហា​ខាង​ម៉ាស៊ីន ដែល​ធ្វើ​ឱ្យ​មាន​ជា​អណ្ដាត​ភ្លើង​ឆេះ​ចេញ​មក​តែ​ម្ដង។

សូម​បញ្ជាក់​ថា​យន្តហោះ Boeing 777 ​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៨​មក ដោយ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ដល់​ទៅ​២២៥​នាក់។ តាម​របាយការណ៍​មួយ​ក៏​បាន​បញ្ជាក់​ដែរ​ថា យន្តហោះ​ប្រភេទ​នេះ​តាំង​ពី​ដើម​មក​មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ពោល​គឺ​មាន​សុវត្ថិភាព​ល្អ​ណាស់៕

សូមទស្សនាវីដេអូខាងក្រោម ៖

​ប្រែ​សម្រួល៖ បុរសកម្សត់
ប្រភព៖

  • យន្តហោះ Boeing 777 ឆេះ​ស្លាប​ខាង​ឆ្វេង​អំឡុង​ពេល​ហោះ​ឡើង តែ​សំណាង​ល្អ​គ្មាន​គ្រោះថ្នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: