តើ​ក្រុមខ្លាំង Cerezo Osaka អាច​យក​ឈ្នះ​ក្រុម Ehime FC​ ក្រៅ​ទឹកដី​បាន​ដែល ឬទេ?​

ថ្ងៃទី​១ ខែកក្កដា៖ ការ​វិភាគ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​ជប៉ុន J-League Division 2 ពី​គេហទំព័រ​
Ehime FC Vs Cerezo Osaka ម៉ោង 5 ល្ងាច

បើ​ទោះ​បី​ក្រុម Ehime FC ទើប​តែ​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ១-០ កាល​ពី​ចុង​សប្ដាហ៍​មុន​នៅ​លើ​ទឹក​ដី​ក្រុម Sapporo ក៏​ដោយ ប៉ុន្តែ ពួក​គេ​អាច​រង​បរាជ័យ​វិញ​នៅ​ពេល​បើក​ទ្វារ​ទទួល​ក្រុម​ខ្លាំង Cerezo Osaka ហើយ​ការ​ទទួល​ជ័យ​ជម្នះ​នេះ គឺជា​លើក​ទី​១​ក្នុង​ចំណោម​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ បន្ទាប់​ពី​បាន​ចាញ់​២​លើក និង​ស្មើ​២​លើក។ បច្ចុប្បន្ន ក្រុម Ehime FC កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១០​ដោយ​មាន​៣៥​ពិន្ទុ​នៅ​លើ​តារាង​ក្របខ័ណ្ឌ​ J-League Division 2។ ដោយ​ឡែក ក្រុម​ជើង​ខ្លាំង Cerezo Osaka បច្ចុប្បន្ន កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​មាន​៤៤​ពិន្ទុ ក្រោយ​ពី​ការ​ប្រកួត​២៦​លើក ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ជាមួយ​នឹង​ការ​ជឿជាក់​យ៉ាង​ខ្ពស់ ក្រោយ​ពី​ការ​ស្គាល់​បរាជ័យ​ត្រឹម​តែ​១​លើក​គត់ ប៉ុន្តែ ឈ្នះ​៣​លើក និង​ស្មើ​១​លើក​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​ Cerezo Osaka បាន​ធ្វើ​ការ​គ្រប់គ្រង​ទាំង​ស្រុង​ក្នុង​ការ​ជួប​គ្នា​៥​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ ក្រោយ​ពី​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​៥​លើក។ ហេតុនេះ ជា​មួយ​នឹង​ការ​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ ក្រោយ​ពី​ទទួល​បាន​ការ​ជឿជាក់​តាមរយៈ​ការ​ផ្តួល​ក្រុម​ខ្លាំង​ Iwata ១-០ កាល​ពី​ចុង​សប្ដាហ៍​មុន ការ​ដណ្តើម​បាន​បី​ពិន្ទុ​គួរ​តែ​មិន​លំបាក​សម្រាប់​ក្រុម Cerezo Osaka ឡើយ៕
អនុសាសន៍៖ សូម​ជ្រើសរើស​យក​ក្រុម Cerezo Osaka
ប្រភព៖ 

  • តើ​ក្រុមខ្លាំង Cerezo Osaka អាច​យក​ឈ្នះ​ក្រុម Ehime FC​ ក្រៅ​ទឹកដី​បាន​ដែល ឬទេ?​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: