Huawei P9 ​ប្រកាស​ចេញ​មុន​នេះ​បន្តិច​ ចំណែក​លក្ខណៈ​សម្បត្តិ​វិញ​មិនបាច់​និយាយ(ម៉ា​អេម​ហ្មង)

Huawei ទើប​តែ​ធ្វើ​ការ​ប្រកាស​ស្មាតហ្វូន​លំដាប់​កំពូល​ថ្មី​របស់​ខ្លួន​​នៅ​ទី​ក្រុង​ឡុងដ៏ មិន​ទាន់​បានមួយ​ម៉ោង​នៅ​ឡើយ​ទេ។​បើ​តាម​ការ​បង្ហើប​ត្រួស​ៗ​ជា​ដំបូង​​ P9 បំពាក់​មក​ជាមួយ​កាមេរ៉ា​​ដែល​បាន​សហការ​ជាមួយ​Leica ដែល​ជា​ក្រុមហ៊ុន​កំពូល​ក្នុង​បច្ចេកវិទ្យា​កាមេរ៉ា​តែ​ម្ដង។​​ក្រៅ​ពី​នេះ​ P9 មាន​អេក្រង់​ 5.2 អ៊ិញ​​និង​បំពាក់​កាមេរ៉ា​ភ្លោះ​ទំហំ​12 MP ទៀត​ផង​។​​ដោយ​ថា​តែ​វា​បំពាក់​កាមេរ៉ា​ភ្លោះ​បែប​នេះ​ រូប​ថត​ដែល​ថត​ចេញ​មក​នឹង​ល្អ​ជាង​កាមេរ៉ា​ធម្មតា​50 % ឯណោះ​។ P9 ក៏​បំពាក់​មក​ជាមួយ​ថាមពល​ថ្ម​ធំ​3000 mAh បន្ទះ​ឈីប​ Kirin 955 និង​RAM 3GB ទៀត​ផង។

ចំណែក​ម៉ូដែល​P9 Plus វិញ​មានអេក្រង់​5.5 អ៊ីញ​និង​​RAM រហូត​ដល់4 GB ថាមពល​ថ្ម 3400 mAh។​ ទាំង​ពីរ​ម៉ូដែល​បំពាក់​ដោយ​អេក្រង់​ Super AMOLED កម្រិត​FHD 1080p បាន​ន័យ​ថា​រូប​ភាព​ដែល​ចេញ​ពី​ស្មាតហ្វូន​នេះ​ពិត​ជា​ភ្លឺ​ច្បាស់​ជាង​ម៉ូដែល​មុន​ៗ​​របស់​Huawei។

បើ​តាម​​​ការ​អោយ​ដឹង​វា​នឹង​មាន​លក់​នៅ​លើ​ទី​ផ្សារ​នា​ខែ​ឧសភា​ខាង​មុខ​នេះ​​ចំណែក​តម្លៃ​មិនទាន់​ប្រាកដ​នៅ​ឡើយ​៕

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim
​​​​​

  • Huawei P9 ​ប្រកាស​ចេញ​មុន​នេះ​បន្តិច​ ចំណែក​លក្ខណៈ​សម្បត្តិ​វិញ​មិនបាច់​និយាយ(ម៉ា​អេម​ហ្មង)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: