ស្គាល់​មុខ​មាត់​​តួ​អង្គ​បិសាច​ Rita ​សម្រាប់​ខ្សែភាពយន្ត​ Power Ranger ថ្មី​ហើយ​ឬ​នៅ ?

សម្រាប់ប្រិយមិត្តមួយចំនួនដែលធ្លាប់បានទស្សនាសែស្រឡាយខ្សែភាពយន្តPower Ranger ពីមុន ប្រាកដជាធ្លាប់បានស្គាល់មេបិសាចស្រី Rita រួចមកហើយ ប៉ុន្តែលោកអ្នកមានដឹងទេថា តើតារាសម្ដែងមួយណាដែលនឹងសម្ដែងជាតួអង្គបិសាច Rita ក្នុងភាពយន្ត Power Ranger ថ្មី ?

បើតាមការចុះផ្សាយរបស់ បានឲ្យដឹងថាតារាសម្ដែងដែលនឹងដើរតួជាបិសាច Rita ក្នុងភាពយន្ត Power Ranger ថ្មីគឺជាតារាស្រីវ័យ ៤២ ឆ្នាំលោកស្រី Elizabeth Banks ដែលធ្លាប់បានដើរតួជា Effie Trinket នៅក្នុងសែស្រឡាយភាពយន្តរឿង HUNGER GAMES ។

បិសាច Rita សម្ដែងដោយ Elizabeth Banks សម្រាប់ភាពយន្ត Power Ranger ថ្មី
លោកស្រី Elizabeth Banks

គួរបញ្ជាក់ឲ្យដឹងផងដែរថា បើគ្មានការប្រែប្រួល ភាពយន្ត Power Ranger នឹងធ្វើការចាប់ផ្ដើមចាក់បញ្ចាំងនៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៧ ៕

ដោយ ៖ ជលស័យ

  • ស្គាល់​មុខ​មាត់​​តួ​អង្គ​បិសាច​ Rita ​សម្រាប់​ខ្សែភាពយន្ត​ Power Ranger ថ្មី​ហើយ​ឬ​នៅ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: