​លទ្ធផល​ DNA មួយ​ធ្វើ​​ឲ្យ​អ្នក​គាំ​​ Kim Hyun Joong និង​មនុស្ស​ជា​ច្រើន​ទៀត​​ភ្ញាក់​ផ្អើល​

លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ DNA មួយ​​បាន​បង្ហាញ​ Kim Hyun Joong ​គឺ​ជា​ឪពុក​​​បង្កើត​របស់​​កូន​អតីត​មិត្ត​ស្រី​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា Choi។ ដែល​លទ្ធផល​នេះ​អាច​ជឿទុក​ចិត្ត​បាន​ដល់​ទៅ 99,9999% ឯ​ណោះ​ នេះ​បើ​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​ Allkpop ។

បើ​តាម​របាយ​ការណ៍​របស់​ទូរទស្សន៍​មួយ​ដែល​ត្រូវ​បាន​​ផ្ដល់​ដោយ​​ SNU ( មន្ទីរ​ពិសោធន៍​ដែល​បាន​អនុវត្ត​ការ​ធ្វើ​តេស្ត​ ឈាម) បាន​បង្ហាញ​​ថា: “ពួក​គេ​ទាំង​ពីរ​​ពិត​ជា​​មាន​ទំនាក់​ទំនង​ជា​ជីវសាស្ត្រ​​ប្រាកដ​មែន​ ពោល​គឺ​ជា​ឪពុក​និង​កូន​ ។លទ្ធផល​ដែល​ទទួល​បាន​គឺ​ខ្ពស់​ជាង​អត្រា​ស្តង់ដារ​ដែល​បាន​រំពឹង​ទុក​ទៅ​ទៀត​ ។ ហ្សែន​នានា​ក៏​​​ស៊ី​ចង្វាក់​ជាមួយ​នឹង​លទ្ធផល​នេះ​ផង​ដែរ​ “។

ភាគី​ខាង​អ្នក​នាង​ Choi ក៏​បាន​បង្ហាញ​ពី​លទ្ធផល​ដែល​បាន​មក​ពី​មន្ទីរ​ពិសោធន៍​ផង​ដែរ​ថា​ភាព​ដែល​អាច​ទៅ​រួច​ដែល​ថា​គាត់​គឺ​ជា​ឪពុក​របស់​កូន​របស់​នាង​គឺ​មាន​ទៅ​ដល់​ 99,99999% ទៅ​ហើយ​ ។

មេធាវី​របស់​​អ្នក​នាង​បាន​អះ​អាង​ថា​ “ក្នុង​អំឡុង​ពីរ​ឆ្នាំ​ដែល​នាង​បាន​រស់​នៅ​ជាមួយ​លោក​ Kim Hyun Joong នាង​​​មាន​ផ្ទៃពោះ​​ចំនួន​ ៥ ដង ហើយ​ពួក​បាន​ដាក់​ជូន​ភស្តុតាង​រហូត​ដល់​ ៦៦​ សន្លឹក​សម្រាប់​រឿង​ក្ដី​មួយ​នេះ​។ ក្នុង​នោះ​ផង​ដែរ​យើង​ក៏​បាន​ដាក់​ជូន​ផង​ដែរ​នូវ​ភស្តុតាង​ដែល​បង្ហាញ​ពី​អំពើ​ហិង្សា​ទៅ​លើ​រូប​នាង​​ផង​ដែរ​ ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​លោក​​សមាជិក​ក្រុម ​SS501 រូប​នេះ​​​បាន​និយាយ​ថា​ពួក​គេ (ខាង​ភាគី​អតីត​មិត្ត​ស្រី​) បាន​ដាក់​ជូន​ត្រឹម​តែ​​​ភស្តតាង​ 23 សន្លឹក​​​ប៉ុណ្ណោះ​​​ ហើយ​​ជា​ពិសេស​គឺ​បែរ​ជា​ដាក់​ភស្តុតាង​នៅ​លើ​ការ​គំរាម​កំហែង​ទៅ​វិញ​។ ក្នុង​កំឡុង​ពេល​រឿង​ក្ដី​នេះ​លោក​បាន​សារភាព​ថា​​ពិត​ជា​មាន​ករណី​រំលូត​កូន និង​រលូត​កូន​សរុប​​ចំនួន​ 3 ដង​ពិត​ប្រាកដ​មែន​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​​​ពីរ​ករណី​ផ្សេង​ទៀត​នៃ​ការ​រំលូត​កូន​ និង​ការ​រលូត​កូន​។ លើស​ពី​នេះ​ទៀត​ពួក​គេ​បាន​ទាមទារ​អោយ​មាន​ភស្តុតាង​នៃ​ទារក​ដែល​បាន​រំលូត​ទៀត​ផង​​, គាត់​បញ្ជាក់​បន្ថែម​ ។”​

ចំណែក​ឯ​ភាគី​ខាង​អតីត​សង្សារ​របស់​ Kim Hyun Joong បាន​​អះ​អាង​ថា​លោក​​ Kim Hyun Joong ធ្លាប់​បាន​ធ្វើ​សន្និ​សិទ្ធ​កាសែត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា “​បើ​គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា​គាត់​បាន​គំរាម​កំហែង​ម្ដាយ​របស់​ក្មេង​ ការ​ក្លែង​បន្លំ​ និង បរិហារ​កេរ្តិ៍​របស់​នាង​លោក​នឹង​មិន​សុខ​ចិត្ត​ដាច់​ខាត។​ យ៉ាង​ណា​មិញ​ប្រសិន​បើ​មាន​ការ​បញ្ជាក់​ថា​ក្មេង​នោះ​ជា​កូន​របស់​គាត់​ គាត់​នឹង​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​។ លើស​ពី​នេះ​ទៀត​លោក​នឹង​មាន​ការ​សុំទោស​ ហើយ​និង​ព្រម​ទទួល​ខុស​ត្រូវ​​ក្នុង​នាម​ជា​ឪពុក​របស់​ និង​ការពារ​សិទ្ធិ​របស់​​ក្មេង​ម្នាក់​នោះ” ៕

ប្រែសម្រួល ៖ Gemini Fleta
Source:

  • ​លទ្ធផល​ DNA មួយ​ធ្វើ​​ឲ្យ​អ្នក​គាំ​​ Kim Hyun Joong និង​មនុស្ស​ជា​ច្រើន​ទៀត​​ភ្ញាក់​ផ្អើល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: