កីឡាករ​ចំណូល​ថ្មី​របស់​ Juventus រូប​នេះ​ជ្រើស​យក​អាវ​លេខ​៥​ព្រោះ​តែ​ពាក់ព័ន្ធ​នឹង​ Zidane

ខ្សែបម្រើចំណូលថ្មីរបស់ក្លឹប Juventus ដែលទិញចូលពីក្លឹប Roma ក្នុងតម្លៃ៣២លានអឺរ៉ូ គឺកីឡាករ Miralem Pjanic បានពន្យល់មូលហេតុដែលខ្លួនសម្រេចជ្រើសយកអាវលេខ៥ព្រោះតែពាក់ព័ន្ធអតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Juventus គឺ Zinedine Zidane ។

Pjanic បាននិយាយថា «ខ្ញុំបានសម្រេចចិត្តជ្រើសរើសពាក់អាវលេខ៥នៅ Juventus ព្រោះនិមិត្តរូបរបស់ខ្ញុំគឺ Zidane ធ្លាប់លេងនៅក្លឹបមួយនេះបាន៥រដូវកាល ដូចនេះទើបខ្ញុំសម្រេចចិត្តជ្រើសរើសលេខមួយនេះហើយខ្ញុំពិតជាមោទនភាពណាស់ដែលបានពាក់វា » ។

Pjanic បន្តថា « Juventus គឺជាក្លឹបដ៏អស្ចារ្យដូចនេះខ្ញុំរំពឹងថាខ្ញុំនឹងរួមចំណែកជួយក្លឹបឲ្យបន្តឈ្នះពានបន្ថែមទៀត ។ ក្លឹប Juventus បានឈ្នះពាន Serie A ៥ឆ្នាំជាប់គ្នាមកហើយដូចនេះខ្ញុំរំពឹងថាអាចជួយក្លឹបឈ្នះពានជាប់គ្នាចំនួន៦រដូវកាលឲ្យបានដើម្បីសាងកំណត់ត្រាជាប្រវត្តិសាស្ដ្រថ្មីសម្រាប់ក្លឹបបន្ថែមទៀត » ។

គួររំលឹកថា  Zidane ធ្លាប់លេងនៅក្លឹប Juventus ៥រដូវកាលគឺចន្លោះពីឆ្នាំ ១៩៩៦-២០០១ ដោយគាត់បានជួយឲ្យក្លឹប Juventus ឈ្នះពានសរុបចំនួន៦ពានរង្វាន់ដែលមានដូចជា ៖ Serie A (2): 1996–97, 1997–98 , Supercoppa Italiana: 1997 , UEFA Super Cup: 1996 , Intercontinental Cup: 1996 , UEFA Intertoto Cup: 1999 ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​ចំណូល​ថ្មី​របស់​ Juventus រូប​នេះ​ជ្រើស​យក​អាវ​លេខ​៥​ព្រោះ​តែ​ពាក់ព័ន្ធ​នឹង​ Zidane已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: