អាហារ​៤ប្រភេទ​ដែល​មិន​គួរ​ទទួល​ទាន​នៅ​​​ពេល​ព្រឹក

She keeps her mealtimes healthy

មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ពេល​ព្រឹក​ទទួល​ទាន​អ្វី​ក៏​មាន​ប្រ​យោជន៍​ដែរ​ព្រោះ​រាង​កាយ​ ត្រូវ​យក​ទៅ​ចិញ្ចឹម​ខួរ​ក្បាល​ ប៉ុន្តែ​អា​ហារ​មាន​អាហារ ៤​យ៉ាង​ដែល​គួរ​ចៀស​វាង។

អាហារ​ដែល​អ្នក​គួរ​ចៀស​វាង​ទទួល​ទាន​នៅ​ពេល​ព្រឹក​មាន​ដូច​ជា​ ៖

នំប៉័ង​លាប​សូកូឡា​ប្រសិន​បើ​ទទួល​ទាន​ហើយ​នំប៉័ង​លាប​សូកូឡា​ អ្នក​មាន​អារម្មណ៍​ស្ទុះ​ស្ទា​ល្អ​ គឺ​ បណ្ដាល​មក​ពី​ជាតិ​ស្ករ​ នៅ​ក្នុង​សូកូឡា។​ យកល្អ​ គួរ​លាប​លើ​នំប៉័ង​ ដោយ​ប៊័រ​សណ្ដែក​ ឬ ដំណាប់​ផ្លែ​ឈើ​វិញ​ ប្រសើរ​ជាង​។

ការ​ស្រាវ​ជ្រាវ​ពី​អាហារ​បាន​រក​ឃើញ​ថា​ ជិត​១០០​ភាគរយ​នៃ​ផលិត​ផល​អាហារ​ធញ្ញជាតិ​ត្រូវ​បាន​ផលិត​ឡើង​តាម​រយៈ​យន្ត​ការ​បំប្លែង​តំណ​ពូជ​ពី​សណ្ដែក​សៀង​(GMO Material)មិន​មែន​ផលិត​មក​ពី​ធញ្ញជាតិ​គ្រាប់​ពេញ​( Whole ​Grain​) សុទ្ធ​១០០​ភាគរយ​ដូច​ដែល​បញ្ជាក់​នៅ​ក្នុង​ស្លាក​ផលិត​ផល​នោះ​ទេ។​ ដូច្នេះ​ ប្រយោជន៍​ដែល​រាងកាយ​អាច​យក​ទៅ​ប្រើ​ការ​បាន​ពិត​ប្រាកដ​គឺ​មាន​តែ​ទឹកដោះ​គោ​តែ​មួយ​មុខ​គត់។​

នំ​ធញ្ញ​ជាតិ​ដែល​អ្នក​មើល​ឃើញ​ថា​ពោរ​ពេញ​ទៅ​ដោយ​ធញ្ញជាតិ​ ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​មាន​សមាស​ធាតុ​ផ្សំ​នៃ​ជាតិ​ស្ករ​យ៉ាង​តិច​៣​ប្រភេទ​ឡើង​ទៅ​ដូច​ជា​ស្ករ​ហ៊្វ្រុកតូស​(Fructose)​ទឹក​ស្ករ​ពោត​(HighFructose Corn Syrup)​ស្ករ​ក្រហម​និង​ស្ករ​អំពៅ។ដូច្នេះ​ប្រសិន​បើ​អ្នក​ជ្រើស​នំ​ធញ្ញជាតិ​បែប​នេះ​មក​ទទួល​ទាន​ជា​អាហារ​ពេល​ព្រឹក​ស្មើ​នឹង​យក​ជាតិ​ស្ករ​ ដាក់​ចូល​ក្នុង​មាត់​ប្រមាណ​៣០​ក្រាម​ទោះ​ជា​រស​ជាតិ​មិន​ដូច​ស្ករ​ក្ដី។​

ជា​អាហារ​ពេល​ព្រឹក​ដែល​អ្នក​គួរ​ទទួល​ទាន​ឱ្យ​តិច​បំផុត។តាម​រយៈ​ទិន្នន័យ​ដែល​ទទួល​ទាន​បាន​ធ្វើ​ឱ្យ​សាលា​វេជ្ជ​សាស្ត្រ​ ហារវ៉ាដ(Harvard Medicine School)បាន​បង្ហាញ​នូវ​លទ្ធផល​ការ​ស្រាវ​ជ្រាវ​ថា​ ប្រសិន​បើ​ផ្អាក​បរិភោគ​ផលិត​ផល​សាច់​កែច្នៃ​១០០​​ក្រាម​ក្នុង​១​ថ្ងៃ​អាច​ជួយ​បន្ថយ​អត្រា​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​មុន​វ័យ​ដល់​ទៅ​២០​ភាគ​រយ​ឯ​ណោះ៕

អត្ថបទ៖​ Mr. Rina

  • អាហារ​៤ប្រភេទ​ដែល​មិន​គួរ​ទទួល​ទាន​នៅ​​​ពេល​ព្រឹក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: