Neymar អាច​ត្រលប់​ចូល​លេង​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​វិញ​តែ​ Coutinho ត្រូវ​ដក​ចេញ​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ FC Barcelona កីឡាករ​ Neymar អាច​ត្រលប់​ចូល​លេង​ឲ្យជម្រើស​ជាតិ​ប្រេស៊ីល​វិញ​បានហើយ​​ក្រោយ​ពីការ​ពិន័យ​មិន​ឲ្យ​លេង​ចំនួន​៤​ប្រកួត​បាន​បញ្ចប់​ ។

តែ​ដោយ​ឡែក​ខ្សែ​បម្រើ​ប្រយុទ្ធ​កីឡាករ​ Phillipe Coutinho ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​ Liverpool បែរ​ជា​ត្រូវ​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ​ប្រេស៊ីល​ពេល​ប៉ះ​អាហ្សង់ទីន​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទៅ​វិញ​ ដោយ​កន្លែង​របស់​គេ​បែរ​ជា​ត្រូវ​ជំនួស​ដោយ​កីឡាករ​ចាស់​វស្សា​ Ricardo Kaka ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ Orlando City ទៅ​វិញ​ ។

គួរ​បញ្ជាក់​ថា​ជម្រើស​ជាតិ​ប្រេស៊ីល​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជម្រើស​អាហ្សង់ទីន​នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​ខាង​មុខ​ ហើយ​បន្ទាប់​ពី​នោះ​ចំនួន​៤​ថ្ងៃ​រូប​គេ​ត្រូវ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​ប៉េរូ ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​ដែល​គ្រូ​បង្វឹក​ប្រេស៊ីល​ជ្រើស​រើស​ ៖
អ្នក​ចាំទី​ ៖ Alisson (Internacional), Cassio (Corinthians), Jefferson (Botafogo).

ខ្សែ​ការពារ ៖ Miranda (Inter), Marquinhos, David Luiz (PSG), Gil (Corinthians), Danilo (Real Madrid), Dani Alves (Barcelona), Filipe Luis (Atletico Madrid), Marcelo (Real Madrid).

ខ្សែ​បម្រើ​ ៖ Luiz Gustavo (Wolfsburg), Fernandinho (Manchester City), Renato Augusto (Corinthians), Elias (Corinthians), Oscar (Chelsea), Lucas Lima (Santos), Willian (Chelsea), Kaka (Orlando City).

ខ្សែ​ប្រយុទ្ធ​ ៖ Douglas Costa (Bayern Munich), Neymar (Barcelona), Ricardo Oliveira (Santos), Hulk (Zenit).

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Neymar អាច​ត្រលប់​ចូល​លេង​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​វិញ​តែ​ Coutinho ត្រូវ​ដក​ចេញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: