តោះ! ទៅ​គយគន់​សម្រស់ ​ទេពអប្សរ ទាំង​៧៥​ដួង​នៅ​កម្មវិធី​​ VS Fashion Show

2015 Victoria’s Secret Fashion Show ជា​កម្មវិធី​ បង្ហាញ​ម៉ូដ​ លំដាប់​កំពូល​ ដែល​មនុស្ស​គ្រប់​គ្នា​ទូទាំង​ពិភពលោក ផ្ដោត​ការ​ចាប់​អារម្មណ៍។ កម្មវិធី​នេះ​បាន​​ប្រព្រឹត្ត​ ទៅ​កាល​ពី​ថ្ងៃទី​៨​ ខែធ្នូ ឆ្នាំ​២០១៥ ប្រកបដោយ​ភាព​ស្រស់​បំព្រង​នៃ​សម្រស់​ដ៏​ចែង​ចាំង​ របស់​ទេព​កញ្ញា​ជា​ច្រើន​ដួង ដែល​បាន​បន្សល់​នូវ​ភាព​រំភើប​រីករាយ ជាអនេក។

កម្មវិធី Victoria’s Secret នា​ឆ្នាំ​នេះ​ បាន​បង្ហាញ​នូវ​​​សំលៀក​បំពាក់​ ៦​ជំពូក​ផ្សេងគ្នា ដោយ​រួម​មាន​ ៧៥ម៉ូដ​ ហើយ​ការ​បង្ហាញ​ម៉ូដ​នោះ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​តារា​ចម្រៀង​កំពូល៣ដួង រួម​មាន ELLIE GOULDING, SELENA GOMEZ, និង THE WEEKND។

មួយ​ក្នុង​ចំណោម​ការ​បង្ហាញ​ម៉ូដ​ ទាំង​៦ផ្នែក​ មាន​ការ​សម្ដែង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​​ភ្លឹក​ស្មារតី ទាំង​អារម្មណ៍​រំភើប​រំជួល ដក់​ដង្ហើម​ស្ទើរ​មិន​ដល់​គ្នា។ ​​ទស្សនីយភាព​នោះ​​ មាន​​ចំណងជើង​ថា “ICE ANGELS” ដែល​មាន​ចម្រៀង “Love me like you do”​ របស់​ ELLIE GOULDING ​អម​ដំណើរ​បង្ហាញ​ម៉ូដ។

ចង់ដឹងថា តើ​ទស្សនីយភាព​នៃ​ការ​បង្ហាញម៉ូដ​នោះ​អស្ចារ្យ​ សម្រាប់​ខ្សែ​ចក្ខុលោកអ្នក កម្រិត​ណា​សូម​ទស្សនា​ វីដេអូខាងក្រោម៖

​​ដោយ៖ NEA
ប្រភព៖ Victoria’s Secret

  • តោះ! ទៅ​គយគន់​សម្រស់ ​ទេពអប្សរ ទាំង​៧៥​ដួង​នៅ​កម្មវិធី​​ VS Fashion Show已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: